នាង ឃ្មឹប ប៉ះគូស្នេហ៍ក្មេងយ៉ាងផ្អែមល្ហែមក្រោយជួបព្យុះភ្លៀង

ភ្នំពេញ ៖ ជាការពិតណាស់ដែលនៅប៉ុន្មានឆ្នាំចុងក្រោយនេះ មហាជនលើបណ្ដាញសង្គមទាំងឡាយបានទទួលជ្រាបរួចមកហើយថា អតីតតារាកំប្លែង អ្នកនាង រ៉េន សុធារី ហៅនាង ឃ្មឹប ដែលជាអតីតភរិយារបស់តារាកំប្លែងប្រុស នាយ ហុងដា បានជួបជាមួយនឹងព្យុះភ្លៀងជាច្រើនក្នុងជីវិតរបស់នាង ។យ៉ាងណាមិញ បន្ទាប់ពីបានឆ្លងកាត់នឹងបញ្ហាជីវិតជាច្រើនជាបន្តបន្ទាប់ នាពេលបច្ចុប្បន្ននេះ ក៏ពុំបានឃើញនាង ឃ្មឹប ចេញសកម្មភាពផ្សេងៗ ដែលធ្វើឱ្យមហាជនចាប់អារម្មណ៍ពីជីវិតរស់នៅរបស់នាងទៀតឡើយ ។

ជាក់ស្ដែងផងដែរ ស្រាប់តែថ្មីៗនេះ មហាជនមានការភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញនូវរូបភាព ដែលបានកាត់តលើបណ្ដាញសង្គម TikTok របស់នាង ឈ្មោះ vanylovetheary ដោយឃើញរូបនាងមានការកៀកកើយជាមួយនឹងបុរសវ័យក្មេងម្នាក់ មើលទៅផ្អែមល្ហែមប្រៀបដូចជាគូស្នេហ៍នឹងគ្នាពិតៗ ។ជាមួយគ្នានេះ រូបភាពយ៉ាងស្និទ្ធស្នាល ផ្អែមល្ហែមនេះ គឺមិនទាន់មានអ្វីបានបញ្ជាក់បន្ថែមថា នាង ឃ្មឹប មានទំនាក់ទំនងពិសេសខ្លាំង​កម្រិតណាជាមួយនឹងបុរសម្នាក់នេះឡើយ ប៉ុន្ដែបើតាមរូបភាពហាក់បញ្ជាក់ច្បាស់ៗថា បុរសរូបនេះ អាចជាម្ចាស់ស្អំបេះដូងតារាកំប្លែងរូបនេះ៕ប្រភព៖popular