កែវ វាសនា និងគ្រួសារកាន់តែមានសុភមង្គលខ្លាំងពិតជាច្រណែនណាស់

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីលោក កែវ វាសនា គឺជាតារាចម្រៀងជើងចាស់មួយរូប ដែលមានប្រជាប្រិយភាពខ្លាំង ដោយលោកត្រូវបានទស្សនិកជនគោរពស្រលាញ់ និងទទួលជាតារាម្នាក់ដែលស្ថិតនៅក្នុងមិត្តៗយុវវ័យច្រើនឆ្នាំណាស់មក។ជាក់ស្ដែងផងដែរនោះ ក្រៅពីភាពជោគជ័យក្នុងវីថីសិល្បៈអស់រយៈពេលជាយូរមកហើយ តារាប្រុសរូបនេះក៏បានរៀបការ មានគ្រួសារ និងសាងសុភមង្គល ដោយទទួលបានចំណងដៃ កូនប្រុសមួយ និងស្រីមួយផងដែរ

ដែលកន្លងមកលោកតែងបង្ហាញជារឿយៗអំពីសកម្មភាពជាមួយគ្រួសារជានិច្ច។ដោយឡែកទៀតសោតថ្មីៗនេះ កែវ វាសនា ក៏នៅតែបង្ហាញសកម្មភាពផ្អែមល្អែមជាមួយនឹងគ្រួសារដដែល ដោយរួមទាំងការធ្វើដំណើរកម្សាន្ត ការបរិភោគអាហារជុំគ្នា នៅផ្ទះ និងនៅតែតំបន់រមនីយដ្ឋានផ្សេងៗ ដែលនេះគឺបង្ហាញយ៉ាងច្បាស់ៗថា គ្រួសារលោក

គឺសេចក្តីសុខ កក់ក្តៅ និងត្រជាក់ត្រជុំខ្លាំងណាស់។ក្រៅពីនេះអ្នកគាំទ្រ ក៏បានបញ្ចេញមតិពោលពាក្យសរសើរទៅគ្រួសាររបស់ កែវ វាសនាយ៉ាងខ្លាំង ដែលមួយថ្ងៃៗគឺពោរពេញដោយសុភមង្គលរៀងរាល់ថ្ងៃផងដែរ៕ប្រភព៖khmerload