គួរអោយសរសើរ! បុរសម្នាក់ពិការជើងតែមិនពិការចិត្ត វារឡើងភ្នំដើម្បីរៃអង្គាសប្រាក់ជួយកុមារពិការ (មានវីដេអូ)

អង់គ្លេស ៖ ជាការពិតណាស់ដែលបុរសម្នាក់អាយុ៥៦ឆ្នាំ និងពិការជើងទាំងសងខាង មកពីតំបន់ Cheshire នៃប្រទេសអង់គ្លេស បានខិតខំប្រឹងប្រែងវារឡើងភ្នំ Mount Snowdon កម្ពស់ជាង១៤គីឡូម៉ែត្រ ក្នុងរយៈពេល១៣ម៉ោង។លោក Pual Ellis បានកាត់ផ្ដាច់ជើងទាំងសងខាងចោល ក្រោយពីការវះកាត់ឆ្អឹងខ្នងក្នុងឆ្នាំ២០០៨ ហើយកាលពីថ្មីៗនេះ គាត់បានឡើងភ្នំដោយប្រើដៃ និងជង្គង់វារតោងឡើង ដោយមានស្ពាយកាបូបទម្ងន់ជាង៩គីឡូក្រាម និងមានពាក់ប្រដាប់ការពារខ្លួនត្រឹមត្រូវ

ដើម្បីជាការរៃអង្គាសប្រាក់ជួយទៅដល់កុមារពិការ។ ជាក់ស្ដែងផងដែរនោះអំឡុងពេលនៃការវារឡើងភ្នំ គាត់បានចំណាយពេលជាង៣ម៉ោង សម្រាប់ចម្ងាយជិត៥គីឡូម៉ែត្រ និងអស់ទឹកផឹកដល់ទៅពីរដង តែក៏មានអ្នកជិតល្អឲ្យទឹក និងចំណីមកគាត់ផងដែរ។យ៉ាងណាមិញ គាត់បានឡើងទៅដល់គោលដៅរបស់គាត់ ដោយមិនមានគ្រោះថ្នាក់អ្វីឡើយ ហើយទឹកប្រាក់ដែលបានមកពីការរៃអង្គាសមានចំនួនជាង២៤,៧៨០ដុល្លារអាមេរិកឯណោះ៕ប្រភព៖khmerload