ក្មេងស្រីឥណ្ឌាមិនតិចជាង ៣ មុឺននាក់បានឆ្លងនិងស្លា.ប់ដោយសារជំងឺអាថ៌កំបាំងដែលមិនទាន់ស្គាល់ច្បាស់លាស់

7

ឥណ្ឌា ៖ ជាការពិតណាស់ដែលជំងឺ​អាថ៌កំបាំង ដែល​បាន​ស.ម្លា.ប់​ក្មេង​ៗ​ជាច្រើន​ក្នុង​ប្រទេស​ឥណ្ឌា​ថ្មី​ៗ​កន្លង​ទៅ​នេះ ឥលូវ​បាន​រាលដាល​ឆ្លង​ដល់​មនុស្ស ៣ ម៉ឺន​នាក់​ហើយ ។មេរោគ ដែល​អាច​ជា​ជំងឺ Scrub Typhus ឬ​ជំងឺ​គ្រុន​ឈាម​នោះ គឺ​កំពុង​រាលដាល​កាន់​តែ​ខ្លាំង​ពាសពេញ​ភាគ​ខាង​ជើង​នៃ​រដ្ឋ​មួយ​នៅ​ប្រទេស​ឥណ្ឌា ។ បើ​តាម​សារព័ត៌មាន​ក្នុង​ស្រុក​បាន​ចេញ​ផ្សាយ​ថា មនុស្ស​ប្រមាណ​ជា ៣ ម៉ឺន​នាក់​ក្នុង​ក្រុង Kanpur រដ្ឋ Uttar Pradesh បច្ចុប្បន្ន​កំពុង​ឆ្លង​ជំងឺ​ដ៏​អាថ៌កំបាំង​មួយ​នេះ ។គួរ​រំឭក​ថា កាល​ពី​សប្ដាហ៍​កន្លង​ទៅ មនុស្ស​ប្រមាណ​ជាង ៤០ នាក់ ដោយ​ភាគច្រើន​ក្មេងៗ បាន​ស្លា.ប់.​ពី​ជំងឺ​នេះ ។

ក្នុង​នោះ​ដែរ ភាគ​ច្រើន​នៃ​អ្នក​ដែល​ឆ្លង និង ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ គឺ​ត្អូញ​ឈឺ​សន្លាក់ ឈឺ​ក្បាល បាត់បង់​ជាតិ​ទឹក និង​វិលមុខ ។ដោយឡែកទៀតសោត អ្នក​ជំងឺ គឺ​បាត់បង់​​ប្លាកែត ហើយ​អាច​ឈាន​ដល់​ធ្ងន់ធ្ងរ​រហូត​.ក.ក​.ឈា.ម ។អ្នក​ជំងឺ​ទាំង​អស់ គឺ​សុទ្ធ​សឹង​តែ​ទទួល​ការ​តេស្ត​រក​វីរុស​កូវីដ-១៩ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​វិជ្ជមាន​វីរុស​កូវីដ​នោះ​ឡើយ ។ តាម​ប្រភព​ផ្សេង​ៗ​ទៀត បាន​ផ្សាយ​ថា អ្នក​ជំងឺ​ខ្លះ រក​ឃើញ​វិជ្ជមាន​ជំងឺ​គ្រុន​ឈាម តែ​មួយ​ចំនួន​ទៀត រក​ឃើញ​ឆ្លង​ជំងឺ

Scrub Typhus ។ជំងឺ​ដ៏​អាថ៌កំបាំង​មួយ​នេះ កំពុង​តែ​ដាក់​សម្ពាធ និង​ការ​ព្រួយ​បារម្ភ​ជា​ខ្លាំង​លើ​បណ្ដា​មន្ទីរពេទ្យ​ក្នុង​ក្រុង Firozabad ។ បើ​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​សុខាភិបាល​ជាន់​ខ្ពស់ Neeta Kulshrestha បាន​ថ្លែង​ថា «អ្នក​ជំងឺ ជា​ពិសេស​ក្មេងៗ នៅ​ក្នុង​មន្ទីរពេទ្យ គឺ​បាន​ស្លា.ប់​យ៉ាង​លឿន​បំផុត» ។ ព្រម​គ្នា​នេះ​ដែរ គ្រែ​សម្រាប់​ទុក​ដាក់​អ្នក​ជំងឺ​កូវីដ-១៩ ក្នុង​មន្ទីរពេទ្យ​ប្រចាំ​ក្រុង Firozabad គឺ​ត្រូវ​បាន​ត្រៀម​​ទុក​ដាក់​អ្នក​ជំងឺ​អាថ៌កំបាំង​មួយ​នេះ ៕ប្រភព៖popular.

Priyanka pal , aged 21 , suffering from dengue fever gets treatment in Special dengue ward of Guru teg bahadur sapru Hospital in Allahabad on October 27,2018 . Dengue is the now national viral outbreak in our country dengue is a mosquito-borne viral infection . and virus is mostly transmitted by female mosquito species Aedes Agypti .dengue is widespread influenced by rainfall, temperature variation and urbanization pollution, with the recently updated data by union health ministry dengue has affected more than 14000 people in country and out of it 30 has died. these vector-borne diseases are reported between July and November. the conditions are endemic in Eastern UP number of reported cases is 720 this year out which 4 are died, whereas in Prayagraj 23 positive cases detected some of them was from neighbour cities still around 59 cases are suspected. compare to last few years the number of cases has been decreased in 2016 number of cases was 15033 in 2017 cases was 3092 but proper treatment precaution should be taken health and sanitation facilities should be provided to citizens early detection and medical care will decrease the rate of cases, government and high court has been ordered for intensified fogging treatment in the suspected area. (Photo by Ritesh Shukla ) (Photo by Ritesh Shukla/NurPhoto via Getty Images)