ជាពលករចំណាកស្រុក កែវ ប្រែក្លាយជីវិតជាបុគ្គលល្បីល្បាញនៅប្រទេសថៃ

ភ្នំពេញ ៖ ជាការពិតណាស់ដែលអ្នកនិយមលេងបណ្តាញសង្គម ពិតជាបានស្គាល់មកហើយពីឈ្មោះ កែវ អាយុ ២៣ ឆ្នាំ ដែលបច្ចុប្បន្នអ្នកណាៗក៏ហៅលោកថាជាតារា Tik Tok ដ៏មានឈ្មោះល្បីរន្ទឺរទាំងក្នុង និង ក្រៅប្រទេសដែរ ជាពិសេសគឺនៅប្រទេសថៃ ។ បើយើងក្រឡេកទៅមើលជីវិតរបស់ កែវ មុននឹងក្លាយជាទីចាប់អារម្មណ៍របស់មនុស្សជាច្រើន ហើយថែមទាំងមានឈ្មោះបោះសំឡេងនោះ កែវ ក៏ធ្លាប់ឆ្លងកាត់ជីវិតកម្សត់ជាច្រើនរាប់មិនអស់ដែរ ។បើតាមការបញ្ជាក់ពី កែវ ក្នុងបទសម្ភាសមួយនៅថៃកាលពីពេលកន្លងទៅ គេបានឱ្យដឹងថា ដំបូងឡើយដោយសារតែភាពក្រីក្រ បានជំរុញឱ្យលោក និង គ្រួសារបង្ខំចិត្តធ្វើចំណាកស្រុកទៅប្រទេសថៃ ដើម្បីរកលុយដោះបំណុល ហើយគិតមកទល់នឹងពេលនេះគឺប្រហែល

១០ ឆ្នាំជាងហើយ ដែលលោកបានប្រើជីវិតជាពលករចំណាកស្រុកនោះ ។ដោយឡែកទៀតសោតឯមុខរបររបស់លោក និង គ្រួសារ ធ្វើនៅក្នុងប្រទេសថៃនោះ គឺជាកម្មករសំណង លាបពណ៌ផ្ទះ និង រាបឥដ្ឋផ្សេងៗ ។ជាមួយគ្នានោះដែរ កែវ ត្រូវបានគេដឹងទៀតថា ក្រោយពេលទំនេរពីធ្វើការ កែវ តែងតែថតវីដេអូរាំលេងគ្រប់ទម្រង់ គ្រប់បទ ហើយបង្ហោះនៅក្នុងគណនី Tik Tok ជារឿយៗ រហូតធ្វើឱ្យមានអ្នកស្គាល់លោកច្រើន និង ចូលមកទស្សនានៅក្នុង Tik Tok ច្រើនលើសលប់នឹកស្មានមិនដល់ ។អ្វីដែលកាន់តែពិសេសនោះគឺ ត្រឹមតែ ៨ ខែប៉ុណ្ណោះ កែវ

ចាប់ផ្តើមមានអ្នកស្គាល់ច្រើនតាមរយៈការចូលតាមដានវីដេអូដែលលោកបង្ហោះក្នុង Tik Tok ហើយចាប់ពីពេលនោះមក កែវ ត្រូវបានគេហៅទៅចូលរួមនៅក្នុងកម្មវិធីផ្សេងៗនៅក្នុងប្រទេសថៃ ពេលនោះហើយដែល កែវ ចាប់ផ្តើមផ្លាស់ប្តូរវាសនាខ្លួនឯងបន្តិចម្តងៗ រហូតមានសព្វថ្ងៃនេះ ។ជាក់ស្ដែងផងដែរនោះ ពេលនេះ កែវ មិនត្រឹមតែទទួលបានការអញ្ជើញចូលរួមនៅក្នុងប៉ុស្តិ៍ទូរទស្សន៍នោះទេ តែ កែវ ក៏បានផលិតចម្រៀងរួមក្រុមជាមួយនឹងជនជាតិថៃទៀតផង ដែលមកទល់ពេលនេះបានចំនួនមួយបទរួចមកហើយដែរ ៕ប្រភព៖popular