ក្តុកក្តួលចិត្តពេលបានដឹងថាមុនពេលចូលសិល្បៈ រចនា រ៉ាវ៉ាឌី ត្រូវគេដៀលថា សម្លេងដូចឆ្មា មិនសាកសមជាតួកុនឡើយ (មានវីដេអូ)

ភ្នំពេញ ៖ ជាការពិតណាស់ដែលមួយរយៈពេលនេះ តួឯកស្រីដែលកំពុងតែលេចធ្លោខ្លាំង និងទទួលបានការកោតសរសើរពីសំណាក់អ្នកទស្សនានោះ គឺ កញ្ញា រចនា រ៉ាវ៉ាឌី ដែលនាងជាតួឯកស្រីទើបនឹងរះ តែពោពេញទៅដោយទេពកោសល្យខាងសម្តែង ស្របពេលរូបរាង មុខមាត់ និងពណ៌សម្បុរ ស្រស់ស្អាតទៀតនោះ កាន់តែធ្វើឲ្យនាងទទួលបានការពេញនិយមខ្លាំងក្នុងពេលបច្ចុប្បន្ន។

ដោយឡែកទៀតសោតថ្មីៗនេះ ប្រជាប្រិយភាពរបស់នាងកាន់តែហក់ខ្ពស់គួរឲ្យកត់សម្គាល់ ក្រោយពេលដែល រចនា រ៉ាវ៉ាឌី បានចាប់ដៃគូសម្តែងជាមួយនឹងកម្លោះសង្ហា តួឯកប្រុសដែលទើបនឹងរះគឺលោក Prince ព្រីន ដែលអ្នកទាំងពីរកំពុងទទួលបានការកោតសរសើរពីមហាជនថាជាដៃគូសម្តែងដែលមានភាពស័ក្តសម និងសម្តែងបានល្អមែនទែន ។ទន្ទឹមនឹងភាពល្បីល្បាញ ទដោយទួលបានជោគជ័យ

និងតែងតែផ្តល់ស្នាមញញឹមដល់អ្នកជុំវិញខ្លួន ជាពិសេសហ្វេនៗរបស់នាងមកដល់សព្វថ្ងៃនេះ រចនា រ៉ាវ៉ាឌី ក៏បានលាក់ទុកនៅភាពលំបាកការតស៊ូជំនះនឹងការមើលងាយ ពាក្យសម្តីបង្អាប់ទៅលើរូបរាងថាមានមាឌធំមិនសម សម្លេងមិនមិនពិរោះ មិនសាកសមនឹងមកសម្ដែងធ្វើជាតួកុននោះទេ៕ប្រភព៖khmerload.