ប៉ែន ចំរ៉ុង បង្ហាញអារម្មណ៍ខ្លួនបែបនេះ ក្រោយបាត់បង់វីរ:នារីកងទ័ពអាវសម្នាក់ទាំងវ័យក្មេង

5

ភ្នំពេញ ៖ ជាការពិតណាស់ដែលបន្ទាប់ពីមានអ្នកគ្រូពេទ្យវ័យក្មេងម្នាក់បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ក្នុងបេសកម្មព្យាបាលអ្នកជំងឺនោះ ឃើញថាមានមហាជន ថ្នាក់ដឹកនាំ និងរួមទាំងសិល្បៈករសិល្បៈការនីមួយចំនួនបានសម្តែងពីអារម្មណ៍ក្តុកក្តួល និងអាណិតដល់គ្រូពេទ្យ ចំពោះការលះបង់ដ៏ធំធេងមួយនេះ។ដោយឡែកនាពេលថ្មីៗនេះ លោក​ ប៉ែន ចំរុង បានធ្វើបង្ហាញអារម្មណ៍ក្តុកក្តួលនៅក្នុងចិត្ត តាមរយៈសំណេរខ្លីមួយនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក

ក្រោយពីទទួលដំណឹងអាក្រក់មួយនេះថា៖ធ្វើជាពេទ្យមើលថែអ្នកជំងឺបានគ្រប់គ្នា ប្រាប់អ្នកជំងឺអោយរឹងមាំហេតុអី តែពេលនេះអ្នកគ្រូបែជាលាចាកលោកទាំងភាពសោកស្តាយបំផុត សូមសំដែងនូវការគោរពចំពោះការលះបង់ដ៏ធំធេងទាំងកំលាំងកាយនិងកំលាំងចិត្តដើម្បីប្រយុទ្ធប្រឆាំង COVID19 របស់វីរះនារីកងទ័ពអាវសជួរមុខ សូមឧទ្ទិសកុសលផលបុណ្យដែលខ្ញុំបានសាងសូមជួយបញ្ជូនវិញ្ញាណក្ខ័ន្តរបស់អ្នកគ្រូពេទ្យទៅកាន់សុគតិភពផងចុះ៕ប្រភព៖khmerload