កុមារីយ៉ង់ ស្រីនីត កាន់តែធំកាន់តែស្រស់ស្អាតនិងច្រៀងឡើងពិរោះតែម្ដង (មានវីដេអូ)

ភ្នំពេញ ៖ ជាការពិតណាស់ដែលអ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ប្រាកដណាស់ពិតជាធ្លាប់បានទទួលជ្រាបអំពី ឈ្មោះកុមារីស្រស់ស្អាតបែបធម្មជាតិ ជាកូនស្រីមកពីភូមិភាគឥសានប្រទេស គឺប្អូនស្រី យ៉ង់ស្រីនីត ជាក់ជាមិនខាន ក្រោយកុមារីរូបនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ហ្វេនៗជាច្រើន ក្រោយស្តាប់រឿងរ៉ាវតស៊ូ និងជីវិតដ៏លំបាកកាលពីពេលកន្លងទៅរបស់កុមារីរូបនេះ។

ដោយឡែកទៀតសោត ស្រាប់តែពេលកាលពីពេលថ្មីៗនេះ កុមារីរូបនេះបានសាងភាពភ្ញាក់ផ្អើលដល់មហាជន និងអ្នកគាំទ្រសាជាថ្មីម្តងទៀត ក្រោយចេញមុខច្រៀងបទ នឹកផ្ទះ ដែលជាសំនៀងដើមរបស់អ្នកនាង ឱក សុគន្ធកញ្ញា នៅក្នុងវីដេអូមួយរបស់តារាសម្តែង ពិធីការិនី និងជាតារាហ្វេសប៊ុកដ៏ល្បី កញ្ញា No More ដោយប្អូនស្រីបានបង្ហើបសម្លេងដ៏ពិរោះ រហូតធ្វើឲ្យអ្នកទស្សនាវីដេអូនោះរួចហើយ ទ្រាំមិនសរសើរមិនបានតែម្តង៕ប្រភព៖khmerload