ហ៊ិន ច័ន្ទនីរ័ត្ន តុបតែងខ្លួនក្នុងឈុតបែបសាមញ្ញគ្មានគ្រឿងអលង្ការតែលេចធ្លោខ្លាំង សមឈ្មោះលើកពាន Freshie គំរូ

ភ្នំពេញ ៖ ជាការពិតណាស់ដែលការប្រកួតប្រជែង Freshie Boy & Girl នេះ នៅតែក្លាយជា កម្មវិធីប្រកួតប្រជែងសម្រស់ ប្រុសស្អាត ស្រីស្អាត ដែលមានប្រជាប្រិយក្នុងស្រុក អស់ពេល២០ឆ្នាំមកហើយ ទន្ទឹមនឹងនេះ ដើម្បីអបអរសាទរ ការដំណើរការ២០ឆ្នាំនោះ ការប្រកួតប្រជែងនេះ បានដាក់បន្ថែមនូវ

ការប្រកួតប្រជែងពានរង្វាន់កិត្តិយស Hall of Fame ដោយធ្វើ ការជ្រើសរើសយក ម្ចាស់ជ័យលាភី Freshie Boy & Girl គ្រប់ជំនាន់ យកមកប្រកួត។ជាក់ស្ដែងផងដែរនោះ លុះមកដល់ថ្ងៃប្រកួតផ្តាច់ព្រ័តនៃ ការប្រកួត Freshie Boy & Girl កាលពីយប់ថ្ងៃទី ២៥ សីហានេះ ការប្រកាសលទ្ធផល នៃពានរង្វាន់ Freshie គម្រូ ក៏បានមកដល់ ហើយម្ចាស់ជ័យលាភី បានទៅលើ ពិធីការិនីល្បីឈ្មោះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន។

ដោយឡែកទៀតសោត បណ្តាអ្នកគាំទ្រ និងមហាជនជាច្រើន​ បានផ្ទុះការចាប់អារម្មណ៍ ជាខ្លាំង ក្នុងការរៀបចំតុបតែងរបស់ ពិធីការិនីរូបនេះ នារាត្រីយប់មិញ គឺពិតជា ទាក់ទាញគ្រប់ប្លង់តែម្តង ក្នុងឈុតធម្មតា តុបតែងសាមញ្ញ គ្មានគ្រឿងអលង្ការជ្រែកខ្លួន តែ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បែរជារំលេច ភាពថ្លៃថ្នូរ ស្រស់ស្អាតបែបធម្មជាតិ សាកសមជា ម្ចាស់ពាន Freshie គម្រូខ្លាំងណាស់៕ប្រភព៖khmerload