ទម្រាំមានបានល្បីដល់ថ្ងៃនេះ ម៉ាក់ល័ក្ខ ធ្លាប់ចាប់អាជីពមួយនេះកាលពីមុននិងត្រូវគេមើលងាយខ្លាំង (មានវីដេអូ)

ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីពេលថ្មីៗកន្លងទៅនេះ តារាតិចតុកដ៏ល្បីឈ្មោះបោះសម្លេងមួយរូប ឈ្មោះថា កញ្ញាល័ក្ខ ឬដែលមហាជន ពុកម៉ែ បងប្អូនបានស្គាល់ថា ម៉ាក់ល័ក្ខៗនោះ បានសាងភាពភ្ញាក់ផ្អើលជាខ្លាំងដល់អ្នកនិយមគាំទ្ររបស់ខ្លួន ក្រោយបានព្រមព្រៀងចុះកុងត្រាជាមួយនឹងម្ចាស់ហាងពេជ្រ និងផលិតផលថែរក្សាសម្រស់ ទ្រីដាណា ដោយមានតម្លៃរហូតដល់ទៅ១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

ដោយឡែកទៀតសោត ផ្អែកតាមកិច្ចសម្ភាសន៍ជាមួយនឹង តារាញូស៍-Dara News តារាស្រីរូបនេះបានបង្ហាញពីជីវិតតស៊ូ លំបាករបស់ខ្លួនដោយបានរៀបរាប់ប្រាប់ទស្សនិកជនយ៉ាងដូច្នេះថា៖តាំងពីប្អូននៅរាំមក គឺគេមើលងាយគ្រួសារខ្ញុំ មើលងាយខ្ញុំខ្លាំងមែនទែន ហើយតាំងពីប្អូនរាំមកអ្នកភូមិគឺមើលងាយខ្លាំងមែនទែន ដោយមើលងាយទាំងម្តាយខ្ញុំទៀត ព្រោះម្តាយរបស់ខ្ញុំគាត់កើតមហារីក ដូច្នេះគឺគាត់មានសុដន់ចេញមកមួយចំហៀង ហើយអញ្ចឹងពួកគាត់ថា កើតជាស្រីនឹងគេដែរមានកូននឹងគេដែរ តែអត់មានសុដន់មួយចំហៀង ហើយសម្រាប់ខ្ញុំមួយខ្ញុំរៀនដល់ថ្នាក់ទី១០

ហើយគេមើលងាយខ្ញុំថា កូនរៀនបានជ្រៅជ្រះដែរ ប៉ុន្តែអានាគតទៅធ្វើជាអ្នករាំអកកេះ…។ជាក់ស្ដែងផងដែរនោះសូមរំលឹកផងដែលថា យោងតាមសម្តីរបស់តារាស្រីរូបនេះ បានលើកឡើងថា ប្រាក់ខែជាប្រចាំរបស់ខ្លួនមានតម្លៃដល់ទៅជាង១ម៉ឺនដុល្លារសហរដ្ឋអាមេរិកឯណេះ៕ប្រភព៖khmerload