ផ្តើមស្នេហ៍និងគ្នាបាន ៣ ខែពេលនេះ ជនិន្ទ្រ អរុណរស្មី និង ទិត្យ សុធារី បានចែកផ្លូវគ្នាដើរហើយ

ភ្នំពេញ ៖ ជាការពិតណាស់ដែលជឿជាក់ថាប្រិយមិត្តបានជ្រាបរួចមកហើយពីទំនាក់ទំនងដ៏ស្អិតល្មួត និង ផ្អែមល្ហែមរវាងតារាចម្រៀងស្រី ទិត្យ សុធារី ជាមួយនឹងតារាហ្វេសប៊ុកសំឡេងផ្អែមលោក ជនិន្ទ្រ អរុណរស្មី ។ ក្នុងនោះបើគិតត្រឹមខែសីហា ឆ្នាំ ២០២១ នេះ គឺរយៈពេលប្រមាណ ៣ ខែហើយ ដែលអ្នកទាំងពីរបានបែកចំហស្នេហ៍ជាសាធារណៈ ។

ដោយឡែកទៀតសោត នៅយប់ថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ កន្លងទៅនេះ ស្រាប់តែតារាចម្រៀងស្រី ទិត្យ សុធារី បានបង្ហោះសារទាំងយប់ថា នាងបានបែកគ្នានឹងមិត្តប្រុសនេះហើយ ធ្វើឱ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកហាក់ភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ជាក់ស្ដែងផងដែរសារនោះ កញ្ញា ទិត្យ សុធារី រៀបរាប់ថា «មានព័ត៌មានជាច្រើន ដែលចង់ចុះផ្សាយពីការងារសិល្បៈ និង ទំនាក់ទំនងខ្ញុំហើយនឹង ជនិន្រ្ទ អរុណរស្មី ហើយខ្ញុំក៏សូមជម្រាបថា ពេលនេះពួកខ្ញុំបានបញ្ចប់ទំនាក់ទំនងនឹងគ្នាហើយ ហើយក៏សូមអភ័យទោស ដែលមិនមានពេលផ្តល់បទសម្ភាសព្រោះរវល់ការងារ» ។

ក្រោយពីឃើញសារនោះហើយ អ្នកលេងបណ្តាញសង្គមជាច្រើនហាក់មិនចង់ជឿនោះឡើយ ថាអ្នកទាំពីរបានដើរដល់ផ្លូវបែកបាក់ ក៏ព្រោះកន្លងមកស្នេហារបស់អ្នកទាំង ២ ហាក់ផ្អែមល្ហែម ស្រឡាញ់គ្នាខ្លាំង គ្មានភាពរកាំរកូសសោះឡើយ ៕ប្រភព៖popular