ឪពុករៀបការជាមួយកូនស្រីអាយុត្រឹមតែជាង១ខួប ដោយសារមូលហេតុដ៏ក្តុកក្តួលមួយនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដែលរឿងចម្លែកដ៏កំសត់មួយបានកើតឡើងទៅលើគ្រួសារតូចដែលមានសមាជិក ៥នាក់ ម្ដាយឪពុក កូនប្រុស២នាក់ និងកូនស្រីពៅម្នាក់។មហាជនចាប់អារម្មណ៍ជាខ្លាំងនិងសម្ដែងនូវអារម្មណ៍អាណិតទឹកចិត្តជាម្ដាយឪពុកទទួលយកមិនបានទេបើកូនស្រីពៅរបស់ខ្លួនត្រូវជួបរឿងអកុសលទាំងក្មេងបែបនេះ។ លោក Andy ដែលជាឪពុកបានរៀបការជាមួយ Poppy Mai ដែលជាកូនស្រីបង្កើតនិងទើបតែមានអាយុជាង១ខួបប៉ុណ្ណោះ រឿងនេះបានធ្វើឲ្យភ្ញៀវដែលទៅចូលរួមនិងមហាជនរន្ធត់ចិត្តជាខ្លាំងក្រោយដឹងមូលហេតុពិតពីក្រោយពិធីមួយនេះ។

តាមរយៈបណ្ដាញសង្គមបានឲ្យដឹងថា Mai គឺជាកូនស្រីពៅរបស់គ្រួសារតូចមួយ កាលពីពេលនាងកើតមក Mai នៅមានសុភាពល្អដូចជាទារកដ៏ទៃធម្មតា ប៉ុន្ដែចាប់ពីនាងចូលវ័យ១ខួបមក នាងចាប់ផ្ដើមខុសប្រក្រតី។ ជាក់ស្ដែងផងដែរនោះដំបូងឪពុកម្ដាយរបស់នាងនូវតាមដានសុភាពកូនស្រីធម្មតានោះទេ តែក្រោយមកក៏ចាប់ផ្ដើមពិបាកទៅៗ ដោយនាងតូច Poppy Mai មិនអាចទប់លំនឹងរបស់ខ្លួនបាន។ បន្ទាប់មកពួកគេក៏បានយកនាងទៅពិនិត្យនូវមន្ទីពេទ្យ ទើបដឹងថា នាងតូច Poppy Mai

កើតជម្ងឺដុះដុំសាច់ម្យ៉ាងដែលវាបានដុះនៅក្នុងគ្រឿងក្នុងរបស់នាង មិនតែប៉ុណ្ណោះវាក៏បានដុះនៅក្នុងខួរក្បាលផងដែរ ហើយនាងមានពេលត្រឹមតែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ។ដោយទឹកចិត្តជាឪពុកម្ដាយ កូនស្រីពៅកំពុងពេញស្រលាញ់ មកជួបជម្ងឺចម្លែក ទទួលយកសឹងតែមិនបាននិងមានការពិបាកចិត្តយ៉ាងខ្លាំងក្នុងការទទួលយកដំណឹងដ៏សោកសៅភ្លាមៗបែបនេះ ពួកគេក៏បានសម្រេចការសន្យារបស់ពួកគេទៅលើកូនស្រីខ្លួនមុននឹងលានាងទៅកាន់ឋានសួគ៌។ ឪពុកម្ដាយរបស់ Poppy Mai ក៏បានរៀបចំពិធីមង្គលការឲ្យនាង ដែលពួកគេបានសន្យាថានឹងដឹកដៃកូនស្រីចូលរោងការដ៏មានក្ដីសុខឲ្យបាន។

ពួកគេបានអញ្ជើញភ្ញៀវកិត្តិយសមកចូលរួមដូចជាមង្គលការពិតអញ្ចឹងដែរ ដែលវាក៏ប្រៀបដូចជាពិធីសម្រាប់ជូនដំណើរកូនស្រីជាលើកចុងក្រោយ។បន្ទាប់ពីបញ្ចប់ពិធីបានប៉ុន្មានថ្ងៃ នាងតូច Poppy Mai ក៏បានលាចាកពីឪពុកម្ដាយរបស់នាងជារៀងរហូត។ រឿងរបស់ពួកគេក៏បានផ្សព្វផ្សាយពេញបណ្ដាញសង្គម ដែលធ្វើឲ្យមហាជនជាច្រើនមានក្ដីអាណិត ហើយបានបរិច្ចាគលុយកាក់មួយចំនួនដល់ក្រុមគ្រួសារនាងតូច Poppy Mai ផងដែរ៕ប្រភព៖khmerload