ព្រោះតែមូលហេតុនេះទើបធ្វើអោយប្រទេសឡាវបដិសេធមិនចូលរួមការប្រកួត Miss Universe នៅប្រទេសអុីស្រាអ៊ែល

ឡាវ ៖ ជាការពិតណាស់ដែលកាលពីព្រឹកមិញនេះ មហាជន បណ្តាអ្នកគាំទ្រ ការប្រកួតសម្រស់ថ្នាក់ពិភពលោក Miss Universe ពិតជា ភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេល អ្នករៀបចំបវរកញ្ញាចក្រវាឡឡាវ ចេញសេចក្តីប្រកាស បដិសេធ មិនចូលរួមក្នុងការប្រកួត នាខែធ្នូ ចុងឆ្នាំ ២០២១ នេះ ដោយមានអុីស្រាអ៊ែលជាម្ចាស់ផ្ទះ។

ដោយឡែកទៀតសោត ក្នុងសេចក្តីប្រកាសនោះ បញ្ជាក់យ៉ាងច្បាស់ពី មូលហេតុទាំងឡាយ ដែលធ្វើឲ្យ អ្នករៀបចំកម្មវិធីបវរកញ្ញាចក្រវាឡឡាវ ត្រូវច្រានចោល ការអញ្ជើញចូលរួមប្រកួតនេះ ដោយខ្លួនបានលើកឡើងថា ព្រោះតែ ការរីករាលដាលនៃវីរុសបម្លែងថ្មី Delta ទូទាំងពិភពលោក ក៏ដូចជា ក្នុងប្រទេសខ្លួន ដោយលទ្ធផល ធ្វើឲ្យមាន ការតឹងតែងក្នុងការធ្វើដំណើរ ទាំងក្រៅប្រទេស ក្នុងប្រទេស ទៀតសោត វាក៏មានភាពលំបាក ក្នុងការទទួលបាន Visa ហោះទៅអុីស្រាអ៊ែល ផងដែរ។ជាក់ស្ដែងផងដែរនោះ ក្នុងសេចក្តីប្រកាសនោះ ក៏បានបញ្ជាក់ទៀតថា ការប្រកួតសម្រស់ Miss Universe Laos 2021 ក៏មិនអាច រៀបចំដំណើរការ បានដែរ ៕ប្រភព៖khmerload