ទើបតែដឹងថាតារាប្រុសស្រីប៉ុន្មានដួងនេះសុទ្ធតែជាកូនកាត់ដែលមានសម្រស់ស្រស់ស្អាតនិងសង្ហារកប់

ភ្នំពេញ ៖ ជាការពិតណាស់ដែលវិស័យសិល្បៈខ្មែរនាពេលបច្ចុប្បន្នកំពុងរីកលូតលាស់ទៅមុខយ៉ាងខ្លាំងស្ទើរគ្រប់ផ្នែក មិនថា សម្ដែង ឬចម្រៀងឡើយ។ ម្យ៉ាងវិញទៀត ពីមួុយឆ្នាំទៅមួុយឆ្នាំ គេតែងតែឃើញតារាពន្លកថ្មីវ័យក្មេងជាច្រើន បានចូលខ្លួនប្រឡូកក្នុងវិស័យមួយនេះ។ បើទោះបី ទើបតែប្រឡូកការងារសិល្បៈ តែគេកត់សម្គាល់ឃើញពួកគេ មានទាំងទេពកោសល្យ និងសមត្ថភាពល្អ ជាពិសេសមុខមាត់រូបរាងស្រស់ស្អាត ស្រស់សង្ហាទៀតផង។ជាក់ស្ដែងផងដែរនោះ មានសិល្បករ សិល្បការិនីខ្លះមានឈាមជ័រកូនកាត់បរទេស រហូតអ្នកខ្លះកាត់ដល់បីសាសន៍ក៏មាន បើនិយាយពីរូបសម្បត្តិ និងសម្រស់វិញ ឃើញថាស្រស់ស្អាត ស្រស់សង្ហាគ្រប់ៗគ្នាតែម្ដង។ លើសពីនេះទៅទៀត គេចាប់អារម្មណ៍ឃើញទៀតថា ពួកគេជាតារាដែលកំពុងទទួលបានប្រជាប្រិយភាពខ្លាំងក្លាក្នុងវិស័យសិល្បៈខ្មែរផងដែរ។ដោយឡែកទៀតសោត ប្រិយមិត្តធ្លាប់តែដឹង និងស្គាល់ពីតារាកូនកាត់បរទេសដូចជាកូនកាត់បារាំង និងអាល្លឺម៉ង តែពេលនេះងាកមកមើលតារាប្រុសស្រីជាកូនកាត់ថៃវិញម្ដង ដោយតារាដែលជាកូនកាត់ថៃនោះមានដូចជា៖
១៖ កញ្ញា ស៊ីន យូប៊ីន
អតីត Freshie Girl លេខ១កញ្ញា ស៊ីន យូប៊ីន បច្ចុប្បន្នកំពុងមានឈ្មោះល្បីល្បាញខ្លាំងក្នុងសង្គមសិល្បៈជាខ្លាំង។ ហើយគេដឹងផងដែថា តារាសម្ដែងស្រីមានរូបសម្ផស្សស្អាតរូបនេះ ជាកូនកាត់ខ្មែរ ថៃផងដែរ។

២៖ កញ្ញា ណា សាឌីចំពោះពីធីការិនី និងតារាសម្ដែងស្រីកញ្ញា ណា សាឌី បច្ចុប្បន្នក៏កំពុងទទួលបានគាំទ្រច្រើនពីមហាជន បើនិយាយពីការងារវិញ នាងពិតជាមានភាពមមាញឹកខ្លាំងតែម្ដង។ ក្នុងនោះដែរ បើងាកមើលរូបសម្រស់វិញ ឃើញថាតារារូបនេះមានមុខមាត់ស្អាត ម្យ៉ាងនាងក៏ជាកូនកាត់ខ្មែរ ថៃ ដែរ។

៣៖ លោក សុខ សាន់នី
ពិធីកររូបសង្ហាសាច់សម៉ដ្ឋខៃ លោក សុខ សាន់នី ពីមួុយឆ្នាំទៅមួយឆ្នាំ តារារូបនេះ រឹតតែមានប្រជាប្រិយភាពខ្លាំងក្នុងរង្វង់សិល្បៈ។ បើមើលលើរូបសម្បត្តិ ឃើញថាទាំងមុខមាត់ស្អាតគួរឲ្យទាក់ទាញតែម្ដង ហើយគេដឹងទៀតថា លោកជាកូនកាត់ ខ្មែរ ចិន និងថៃ។

៤៖ លោក ប៊ុនម៉ា តូយ៉ា
កម្លោះសង្ហាតារាសម្ដែងលោក ប៊ុនម៉ា តូយ៉ា ក៏មិនខុសពីតារាទាំងបីខាងលើប៉ុន្មានឡើយ ដោយលោកជាកូនកាត់ខ្មែរ ថៃ និងឡាវ៕ប្រភព៖khmerload