កំពូលមនុស្ស! អត់បង់លុយជួលផ្ទះ ១ ឆ្នាំពេញហើយ ថែមទាំងទុកសំរាមក្នុងផ្ទះឡើងគរដូចភ្នំអោយម្ចាស់ផ្ទះទៀត (មានវីដេអូ)

30

អង់គ្លេស ៖ ជាការពិតណាស់ដែលអ្នកជួលផ្ទះដ៏អាក្រក់បំផុត បានចាកចេញពីផ្ទះជួល ដោយបន្សល់ទុកនូវសម្បកកំប៉ុងស្រាបៀរជាង៨,០០០កំប៉ុង អាហារស្អុយរលួយ និងក្រដាសបង្គន់ប្រើរួច ដែលគរដូចភ្នំពាសពេញតែម្ដង។ថ្មីៗនេះ លោក Freddie អាយុ២៩ឆ្នាំ មកពី Hampshire នៃប្រទេសអង់គ្លេស និងមានមានតួនាទីជាអ្នកសម្អាត រួមទាំងជាអ្នកជំនាញគ្រប់គ្រងទឹកស្អាត

ត្រូវបានគេប្រគល់ភារកិច្ចឲ្យទៅសម្អាតផ្ទះមួយខ្នង ដែលអ្នកជួលផ្ទះបានពង្រាយសំរាមយ៉ាងគរ។ដោយឡែកទៀតសោត មុនពេលចាកចេញទៅ អ្នកជួលផ្ទះបានផ្ញើសារទៅកាន់ម្ចាស់ផ្ទះជួលផ្ទាល់ ដោយនិយាយថា ខ្លួនប្រហែលជាបណ្ដោយឲ្យផ្ទះមានភាពរញ៉េរញ៉ៃបន្ដិចហើយ ខណៈម្ចាស់ផ្ទះបានខាតបង់ប្រាក់ជាង១៦,៦០០ដុល្លារអាមេរិក​ ដោយសារអ្នកជួលមិនព្រមបង់ប្រាក់ថ្លៃឈ្នួលមួយឆ្នាំ។តួយ៉ាង នៅក្នុងបន្ទប់ទឹក មានសភាពយ៉ាងកខ្វក់ ដោយចានបង្គន់ដូចមិនដែលចាក់ទឹក

និងក្រដាសបង្គន់ដែលមានលាមកជាប់ ហើយនៅក្នុងផ្ទះបាយវិញ ក៏មិនចាញ់គ្នាប៉ុន្មានដែរ ដោយកៅអី និងតុបរិភោគអាហារ ត្រូវបានជន់លិចដោយសំរាម ដែលស្ទើរតែមើលមិនឃើញ។ជាក់ស្ដែងផងដែរ ចំពោះការសម្អាតនេះដែរ អ្នកសម្អាតបានចំណាយពេលជិត៣០ម៉ោងឯណោះ ក្នុងរយៈពេលបីថ្ងៃ និងប្រើទឹកថ្នាំលាងសម្អាតដល់ទៅ១០ដបផងដែរ ដើម្បីឲ្យសភាពផ្ទះវិញទៅរកសភាពប្រក្រតីវិញ៕ប្រភព៖khmerload
;