អ្នកណាមិនសរសើរថាអ្នកនាង កែវ ច័ន្ទសម្ផស្ស ក្រោយរៀបការកាន់តែស្អាតឡើងៗថ្នាក់នេះ

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថាពីសម្រស់របស់តារាចម្រៀងនិយមបទពីដើម កែវ ច័ន្ទសម្ផស្ស កាន់តែស្រស់ស្អាត និង ប្រែប្រួលប្លែកពីមុន រហូតអ្នកខ្លះលាន់មាត់ថានាងស្អាតជាងនៅពីក្រមុំទៅទៀត ។ក្រោយពីរៀបការប្រមាណជា ១០ ឆ្នាំ កែវ ច័ន្ទសម្ផស្ស មានកូនប្រុសពីរនាក់ជាចំណងដៃ ។ ជាក់ស្ដែងទោះមិនសូវមានប្រជាប្រិយភាពដូចមុនក៏ពិតមែនតែតារាចម្រៀងរូបនេះនៅតែបន្តអាជីពសិល្បៈដដែល ។

អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះ កែវ ច័ន្ទសម្ផស្ស បានបង្ហាញរូបភាពដ៏ស្រស់ស្អាតជាលក្ខណៈគ្រួសារនៅពេលនាងទៅលម្ហែនៅខេត្តសៀមរាប ។ ក្នុងនោះក៏មានការចាប់អារម្មណ៍នឹងសម្រស់ ក៏ដូចជាការរៀបចំខ្លួនស្រស់ស្អាត និង ទាន់សម័យរបស់ កែវ ច័ន្ទសម្ផស្ស ផងដែរ ។ដោយឡែកក្រោយមានកូនពីរ កែវ ច័ន្ទសម្ផស្ស កាន់តែស្រស់ស្អាត

ជាពិសេសនាងមានរូបរាងស្គមស្រឡូនស្អាតជាងមុន និង មានសម្បុរស្បែកសខ្ចីប្លែកស្អាត ។ ខ្លះចំអន់បែបលេងសើចថា ទោះមានស្វាមីមានវ័យចាស់តែ កែវ ច័ន្ទសម្ផស្ស កាន់តែស្រស់ស្អាត និង ក្មេងជាងនៅពីក្រមុំទៅទៀត ។ មានកូនពីរនាក់សុទ្ធតែកូនប្រុសតែយ៉ាងណា កែវ ច័ន្ទសម្ផស្ស ហាក់មិនមានគម្រោងតាមយកកូនស្រីនោះទេ ៕ប្រភព៖ហ្វេសប៊ុក