បើកការ៉ាស់លក់រថយន្តមួយមិនអស់ចិត្ត អ៊ីណូ បង្កើនជំនួញមួយនេះបន្ថែមទៀតបោះទុនមិនចេះតិច

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីប្រជាប្រិយភាពរបស់ តារាចម្រៀង អ៊ីណូ ដែលធ្វើឲ្យ មហាជនផ្ទុះសំណើចរាល់ពេល វត្តមានរូបលោកសម្តែងលើឆាកម្តងៗ មិនតែប៉ុណ្ណោះ រូបលោក ក៏ត្រូវបាន គេសម្គាល់ឃើញ ជាតារាចម្រៀងមួយរូប ដែលមានMeme ច្រើនជាងផងដែរ។

ជាក់ស្ដែងផងដែរនោះក្នុងនាមជា តារាចម្រៀងល្បីម្នាក់ ក្នុងស្រទាប់យុវវ័យ រូបលោក ទទួលបានកោតសរសើរ មិនអង្គុយរងចាំតែ ឡើងឆាកច្រៀងតែមួយមុខ ដោយឆ្លៀតពេល រូបលោក បានបើកដំណើរការ ការ៉ាសលក់រថយន្ត ដែលត្រូវបាន មហាជន ដឹងថា កំពុងតែដំណើរការ រលូនជាខ្លាំង ដោយរថយន្តលក់ដាច់ ជារៀងរាល់ថ្ងៃ តែម្តង។

ដោយឡែកទៀតសោត ស្របពេល ការ៉ាស់លក់រថយន្ត ហាក់ដំណើរការទៅមុខ យ៉ាងដូច្នេះ រូបលោក បានប្រកាសមុខរបរថ្មី លក់សម្លៀកបំពាក់ ដោយរូបលោកបានប្រាប់ឲ្យដឹងថា ហាងរបស់រូបលោក មានឈ្មោះ «អ៉ីណូហ្វេសសិន» នៅក្បែរ ផ្សារទំនើបអ៊ីអ៊ន២ ក្នុងនោះ ដំណាក់កាលដំបូងនេះ រូបលោក សំដៅតែ ការលក់អាវ តែប៉ុណ្ណោះ៕ប្រភព៖khmerload