ឈ្នះទៀត! ឈុតទៅសមុទ្ររបស់ គង់ ចាន់ស្រីមុំ ពាក់មិនអោយច្រឡំគេតែម្ដង

ភ្នំពេញ ៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ពីមួយថ្ងៃទៅមួយថ្ងៃ តារាសម្ដែង និងជាពិធីការិនី អ្នកនាង គង់ ចាន់ស្រីមុំ តែងតែបង្ហាញពីជីវិតរស់នៅជាមួយគ្រួសារ នៅលើបណ្ដាញសង្គមយ៉ាងមានសុភមង្គល និងធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ខ្លាំងទៅលើជីវិតគ្រួសាររបស់នាង។ ជាពិសេសនោះ គឺតារាស្រីរូបនេះ តែងតែមានស្ទាយ៍លេងខ្លួនប្លែកៗ ទាន់សម័យ មើលមិនចេះសាំភ្នែកនោះឡើយ។

ដោយឡែកទៀតសោត កាលពីពេលថ្មីៗនេះ គង់ ចាន់ស្រីមុំ ទើបតែបានបង្ហោះរូបភាពជាច្រើនសន្លឹក នៅលើគណនីបណ្ដាញសង្គម ដោយបានថតរូបជាមួយនិងស្វាមីយ៉ាងសប្បាយរីករាយនៅឯឆ្នេរសមុទ្រ។ជាក់ស្ដែងផងដែរនោះ អ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាចាប់អារម្មណ៍ និងគាំងយោបល់ខ្លាំងនោះ គឺសម្រាប់ការបង្ហាញខ្លួនលើកនេះ គង់ ចាន់ស្រីមុំ តែងខ្លួនឈ្នះអស់មាសត្រូវតែម្ដង ព្រោះនាងលេងស្លៀករ៉ូបពណ៌ផ្កាឈូកប៉ោងៗយ៉ាងធំ អង្គុយអាំងសាច់ញ៉ាំនៅលើឆ្នេរខ្សាច់ បង្ហាញស្ទីលថតរូបយ៉ាងទាក់ទាញ ពិតជាប្លែកភ្នែកខ្លាំង ហ្វេនៗឃើញហើយនាំគ្នាពោលសរសើរព្រោងព្រាត៕ប្រភព៖khmerload