អាយុ ៦៣ ឆ្នាំតែសម្រស់របស់ តារាជើងចាស់ Madonna ឡើងខ្ញង់ក្មេង ២០ ឆ្នាំមួយចំនួនសុំចាញ់

21

ភ្នំពេញ ៖ ជាការពិតណាស់ដែលមិនគួរឱ្យជឿឡើយថា កំពូលតារាចម្រៀង និង តារាសម្តែងជើងចាស់របស់អាមេរិក នារីសាច់ចាំ Madonna ឆ្នាំនេះ ឈានចូលវ័យ​ ៦៣ ឆ្នាំហើយ ប៉ុន្តែសម្រស់នៅស្រស់បំព្រងដូចផ្ការីក ធ្វើឱ្យអ្នកផងសឹងច្រឡំថាទើបតែអាយុជាង ២០ ឆ្នាំទៅវិញ។ជាក់ស្ដែងផងដែរនោះតារាជើងចាស់រូបនេះ បានឈានចូលវ័យ ៦៣ ឆ្នាំ ពេញៗតែម្តង កាលពីថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០១៦ កន្លងទៅ។

តាមរយៈការបង្ហោះរូបភាពមួយចំនួននៅក្នុងបណ្តាញ IG របស់នាង គេឃើញថានារីសាច់ចាំម្នាក់នេះ បានចំណាយពេលវេលាឆ្លងខួបកំណើតរបស់ខ្លួនយ៉ាងកក់ក្តៅផ្អែមល្ហែម ជាមួយនឹងមិត្តប្រុសវ័យ ២៧ ឆ្នាំ ព្រមទាំងកូនៗផងដែរ។ក្នុងនោះ Madonna ហាក់មានសម្រស់លេចធ្លោទាក់ភ្នែកខ្លាំងណាស់ ជាមួយនឹងសក់ពណ៌ទង់ដែង អមជាមួយការផាត់មុខបែកស៊ិចស៊ី សមទៅនឹងរ៉ូបពណ៌ផ្ទៃមេឃយ៉ាងប្លែកភ្នែក។

ដោយឡែកទៀតសោតមើលមិនដឹងសោះឡើយ ថានាងកំពុងស្ថិតក្នុងវ័យ ៦៣ ឆ្នាំទៅហើយ។ដោយឡែកទៀតសោត ស្រីស្រស់រូបនេះ ត្រូវបានមហាជនសរសើរមិនដាច់ពីមាត់នោះទេ នូវការចេះតុបតែងខ្លួន ថែរក្សាសម្រស់ ក៏ដូចជាសុខភាពបានល្អយ៉ាងនេះ បើទោះបីវ័យកាន់តែខិតទៅមុខយ៉ាងណាក៏ដោយ៕ប្រភព៖popular