ញាក់សាច់! គ្រាន់តែចិញ្ចៀនពេជ្រ ភរិយា កែវ វាសនា មួយវង់នេះមានតម្លៃស្មើផ្ទះវីឡាទោលមួយ (មានវីដេអូ)

ភ្នំពេញ ៖ ជាការពិតណាស់ដែលក្រោយពីបានរៀបការជាមួយនឹងភរិយាជាអ្នកខេត្តបន្ទាយមានជ័យ ទាំងស្អាត ឆ្លាត ពូកែ និង ទទួលបានកូនប្រុសស្រីមួយ​គូមក តារាចម្រៀង កែវ វាសនា ហាក់មិនសូវជាបង្ហាញខ្លួននៅក្នុងវិស័យសិល្បៈជាញឹកញាប់នោះទេ ដោយ លោក និងភរិយា ចាប់ដៃគ្នាងាកទៅផ្ដោតកាន់តែខ្លាំងលើមុខជំនួញផ្ទាល់ខ្លួនរបស់អ្នកទាំងពីរ។ជាក់ស្ដែងផងដែរនោះ បច្ចុប្បន្ន ជាមួយនឹងការប្រឹងប្រែងក្ដោបក្ដាប់លើមុខជំនួញកាន់តែជោគជ័យខ្លាំង តារាចម្រៀងប្រុសរូបនេះ និងភរិយា

កាន់តែមានជីវភាពធូរធារ រស់នៅយ៉ាងហាយសូរ ដែលតែងបង្ហាញនូវរបស់ទ្រព្យជាច្រើនចេញពីកម្លាំងញើសឈាមរបស់អ្នកទាំងពីរ មានទាំងផ្ទះវីឡាដ៏ស្កឹមស្កៃ ឡានជិះទំនើបៗ។ជាក់ស្ដែងថ្មីៗនេះ ភរិយារបស់តារាចម្រៀងប្រុសរូបនេះ គឺអ្នកនាង លឹម សុគន្ធធារី កាន់តែធ្វើឱ្យមហាជនចាប់អារម្មណ៍ និង បើកភ្នែកធំៗ ក្រោយឃើញអ្នកនាង បង្ហាញនូវចិញ្ចៀនដាំគ្រាប់ពេជ្រយ៉ាងធំមួយរង់ និងគ្រឿងពេជ្រមួយឈុត ដែលពិតជាស្រស់ស្អាតភ្លឺចែងចាំង។

ជាមួយគ្នានោះ បើចាប់អារម្មណ៍ជាមួយនឹង តម្លៃចិញ្ចៀនដាំពេជ្រមួយគ្រាប់ដ៏ធំនេះវិញ គឺមានតម្លៃរហូតដល់ខ្ទង់ ២០ ម៉ឺនដុល្លារឯណោះ នេះបើយោងតាមរយៈការបង្ហោះរបស់ «ហាងមាសពេជ្រវីរិនរតនះ»។ទន្ទឹមនឹងនោះដែរ បន្ទាប់ពីបានឃើញ និង ភ្ញាក់ផ្អើលជាមួយនឹងការបង្ហាញនូវគ្រឿងអលង្ការនេះ មហាជនក៏ធ្វើការជូនពរដល់ តារាចម្រៀងប្រុស កែវ វាសនា និង ភរិយា កាន់តែកាក់កបលើមុខជំនួញ ព្រមទាំងកាន់តែទទួលបានសុភមង្គលក្នុងគ្រួសារផងដែរ៕ប្រភព៖popular