ហាងកាហ្វេពូរបស់ Vj រតនា មិនទាន់និងបើកដំណើរផង បោះដើមទុនរាប់ម៉ឺនដុល្លារបាត់ ជាពិសេសទិដ្ឋភាពពិតជាទំនងណាស់

16

ភ្នំពេញ ៖ ជាការពិតណាស់ដែលថ្មីៗនេះ មហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក ជាពិសេសអ្នកនិយមចូលចិត្តញុំាកាហ្វេ នៅហាងតុបតែងច្នៃប្រឌិត ស្អាតៗ នៅក្នុងទីក្រុងភ្នំពេញ ចែករំលែករូបភាពតៗគ្នាជាច្រើនពីហាងមួយឈ្មោះថា «វិទ្យាល័យកាហ្វេ» ដោយកំពុងរៀបចំបើកដំណើរការ និង តុបតែងឡើងក្នុងទម្រង់ស្រដៀងទៅនឹងវិទ្យាល័យសិក្សាដូច្នោះ ។ជាក់ស្ដែងផងដែរនោះ អ្វីដែលកាន់តែធ្វើឱ្យអ្នកលេងបណ្តាញសង្គមកំពុងចាប់អារម្មណ៍បន្ថែមទៀតនោះ

គឺបន្ទាប់ពីអតីតពិធីករបស់ស្ថានីយទូរទស្ស៍ My Tv គឺ Vj រតនា​ និង ភរិយា បង្ហោះរូបភាពរបស់លោក បានទៅដល់ទីតាំងហាងកាហ្វេខាងលើកំពុងរៀបចំនោះ បានធ្វើឱ្យអ្នកគាំទ្រលើកឡើងថា «វិទ្យាល័យកាហ្វេ» នោះ គឺជារបស់អ្នកទាំង ២ ទៀតផង ។ជាការពិត ក្រោយពីផ្អាកលើអាជីពសិល្បៈទាំងស្វាមី និង ភរិយា អស់ជាច្រើនឆ្នាំហើយនោះ Vj រតនា និង អតីត Freshie Girl អ្នកនាង លីហ្សា បានក្តោបនូវមុខជំនួញយ៉ាងច្រើនក្នុងដៃ មានទាំងហាងលក់ផលិតផលថែសម្រស់ និង លក់ដីឡូត៌ផងនោះ ។ ហេតុនេះហើយ

អ្នកគាំទ្រយល់ថាហាងកាហ្វេចំណាយលុយរាប់ម៉ឺនដុល្លារមួយនេះច្បាស់ជា របស់អតីតស្វាមីភរិយាមួយគូនេះជាមិនខាន ។ដោយឡែកទៀតសោត ទន្ទឹមនឹងមានការសាកសួរទីតាំង និង ចូលរួមអបអរសាទរ Vj រតនា និង ភរិយានោះ គេឃើញថា ភរិយារបស់ Vj រតនា ក៏បានបញ្ជាក់ដែរថាហាង «វិទ្យាល័យកាហ្វេ» នោះ គឺជាហាងរបស់លោកពូនាងផ្ទាល់ផងដែរ៕ប្រភព៖popular