Jimmy ធ្វើអោយមហាជនស្រឡាំងកាំងក្រោយឃើញសម្រស់នាងពេលសក់ពណ៌បែបនេះ

ភ្នំពេញ ៖ ជាការពិតណាស់ដែលពិធីការិនីឆ្នើមអាចនិយាយបានច្រើនភាសាកញ្ញា Jimmy Meng បច្ចុប្បន្ននាងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីមហាជនគ្រប់ស្រទាប់។ លើសពីនេះទៅទៀត អ្វីដែលគេតែងតែចាប់អារម្មណ៍ខ្លាំងលើតារាស្រីរូបនេះគឺរូបសម្ផស្ស ដោយនាងពិតជាមានមុខមាត់ស្អាត ទាំងរូបរាងក៏ស្រឡូន ហើយនឹងមានកម្ពស់ខ្ពស់ថែមទៀតផង។ក្រៅពីមានរូបឆោមស្រស់សោភាគួរឲ្យគយគន់ហើយនោះ មួយរយៈចុងក្រោយនេះ គេតែងតែឃើញកញ្ញា Jimmy Meng ឧស្សាហ៍ថតរូបជាមួយការតុបតែងខ្លួន ស្លៀកឈុតច្នៃឡើងយ៉ាងប្លែកតែម្ដង។

មិនតែប៉ុណ្ណោះ គ្រប់រូបភាពរបស់ពិធីការិនីមួយនេះ ឃើញថាស្រស់ស្អាត និងឆើតឆាយខ្លាំង។ដោយឡែកទៀតសោត ពេលតារាស្រីរូបនេះបង្ហោះរូបម្ដងៗទទួលបានពាក្យសរសើរពីហ្វេនគ្រប់ពេល។ជាក់ស្ដែងអ្វីដែលធ្វើឲ្យអ្នកលេងបណ្ដាញសង្គម និងហ្វេនប្លែកភ្នែកទៀតនោះ មុននេះកញ្ញា Jimmy Meng បានបង្ហោះរូបភាពថ្មីតែងខ្លួនយ៉ាងស៊ិចស៊ី តែគេសម្គាល់ឃើញថា នាងបានពាក់សក់ពណ៌

ខណៈដែលពីមុនមកនាងធ្លាប់តែមានសក់ពណ៌ខ្មៅរលើបរលោងនោះ។ ក្នុងនោះដែរ គ្រាន់តែតារារូបនេះប្ដូរម៉ូតសក់ដាក់ពណ៌បែបនេះសោះ ធ្វើឲ្យសម្រស់នាងកាន់តែលេចធ្លោជាងមុន រហូតត្រូវបានហ្វេនលាន់មាត់ថាស្អាត ប្លែកគ្រប់គ្នា៕ប្រភព៖khmerload