ធ្ងន់ធ្ងរខ្លាំង! ពេលនេះតុលាការបញ្ជូនឃុំខ្លួន Toytoy ភ្លាមៗដោយច្រានចោលសំណើធានាខ្លួនក្រៅឃុំហើយ

13

ថៃ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីរឿងរ៉ាវឃា.ត.ក.ម្មដ៏កក្រើកប្រទេសថៃ ដោយមានតារាប្រុសថៃវ័យក្មេង មានឈ្មោះ Thanaphat ឬ ហៅថា Toy​toy ​មានអាយុ ២១ ឆ្នាំ ដែលជាតារាសម្តែងក្នុង Series រឿង «Why are you the Series» ដ៏ល្បីម្នាក់ក្នុងប្រទេសថៃ ។ ចំណែកឯនារីសង្សារ​ដែល​ជាជនរងគ្រោះ​មា​​ន​​​ឈ្មោះ​​ថា Pim អាយុ ២៥ ឆ្នាំ ។ក្នុងករណីឃា.ត.ក.ម្ម.ស.ម្លា.ប់មិនញញើតដៃរបស់តារាប្រុសវ័យក្មេងរូបនេះ ធ្វើឱ្យអ្នកគាំទ្ររបស់លោកស្រឡាំងកាំងជាខ្លាំង ស្ទើរតែមិនជឿសោះថាជារូបលោក ដែល​ហ៊ា​ន​លើ​កដៃធ្វើរឿងបែបនេះ ទៅលើមិត្តស្រីរបស់ខ្លួន ។

គួរបន្ថែមពីខាងលើដែរថា មុនពេលខ្លួនហ៊ានលើកដៃស.ម្លា.ប់នារីជាសង្សារ ដំបូង​ឡើយ​ពួកគេទាំងពីរ​បានផឹកស្រា​ជាមួយគ្នា​នៅក្នុងបន្ទប់ បន្ទាប់មកក៏មានរឿងទាស់​ពា​ក្យ​​សម្តីគ្នាទាក់ទង​នឹងការងារ​សម្តែងរបស់ខ្លួន​ក្នុងសិល្បៈ ​ពេលនោះនារី​ជាសង្សារ ​(ជនរងគ្រោះ) ​ក៏បានឱ្យជន​ដៃដល់ប្រមូលរបស់ចេញពីបន្ទប់ភ្លាមៗ ខណៈពេលនោះ​ជន​ដៃដល់ក៏បានចុះទៅក្រោម ​ហើយបាន​យកកូន​កាំ.បិត ​ខណៈនោះអ្នក​ទាំងពីរក៏​បានប្រតាយ​ប្រតប់គ្នា​ដណ្តើមកាំ.បិត រហូត​ជនដៃដល់​បានចា.ក់នា​រីជា​សង្សារ​ប្រ​ហែ​ល​ជា ​២០ កាំ.បិតនៅចំដើមទ្រូង បណ្តាលឱ្យស្លា.ប់.បា.ត់.ប.ង់.ជី.វិត.តែម្តង ។ចាប់តាំងពីមានព័ត៌មានផ្ទុះឡើងកាលពីថ្ងៃទី ០៦ ខែ សីហា ឆ្នាំ ២០២១ មករហូតដល់ថ្ងៃទី ០៨ ខែ សីហា ឆ្នាំ ២០២១នេះ ជុំវិញករណីឃា.ត.ក.ម្មដ៏.សា.ហា.វនេះបា​ន​កើ​ត​ឡើង ខាងតុលា​ការបានច្រានចោល​សំណើធានាខ្លួន​

នៅក្រៅឃុំរបស់តារា​ប្រុសរូបនេះ ដោយសារ​តែរឿងក្តីមួយនេះ មានទម្ងន់​ទោសធ្ងន់​ធ្ងរពេក ​និង មាន​ការ​ពិ​ន័​យ​ខ្ពស់ ​ដូច្នេះតុលាការបានសម្រេចបញ្ជូនលោកទៅឃុំខ្លួនជាបន្ទាន់ភ្លាមៗ មិនមានការសាកសួរចម្លើយបន្តអ្វីទាំងអស់ ។ដោយភាគីខាង Toytoy ដែលជាជនដៃដល់ គ្មានឱកាសសូម្បីតែសូមខមោទោស និង អហោរសកម្ម ​ចំពោះកំហុស​របស់ខ្លួន​ដែលធ្វើឡើង​លើ Pim ជាមិត្តស្រី ​និង ម្ដា​យ​រប​ស់លោក នៅចំពោះមុខអ្នកទាំងពីរបាននោះឡើយ ៕ប្រភព៖popular