បើមិនដឹងគិតថាកូនភ្លោះទៅហើយបើកូនស្រីរបស់ នី រតនា និង ឌី សូនីតា មានមុខមាត់ដូចគ្នាយ៉ាងនេះ

83

ភ្នំពេញ ៖ ជាការពិតណាស់ដែលក្រោយរៀបការ មានសិល្បករ សិល្បការិនីជាច្រើនគូបានសម្រេចចិត្តយកកូនភ្លាមៗតែម្ដង។ ពិតណាស់ បន្ទាប់រៀបការកសាងជីវិតគ្រួសារ ថែមទាំងមានកូនតូចផងនោះ គេឃើញជីវិតស្វាមីភរិយាតារាជាច្រើន កាន់តែមានសេចក្ដីសុខ ពោរពេញដោយសុភមង្គល និងមានស្នាមញញឹមស្ទើរតែរាល់ថ្ងៃ។ មិនតែប៉ុណ្ណោះ កូនៗរបស់ពួកគេ សុទ្ធសឹងតែឆ្លាត ហើយថែមទាំងមានមុខមាត់ស្អាតឃ្យូតគួរឲ្យក្នាញ់ខ្លាំង។លើសពីនេះទៅទៀត បើទោះបីកូនៗរបស់តារាខ្មែរទាំងនេះនៅតូចក៏ពិតមែន តែមានសន្ទុះការចាប់អារម្មណ៍ពីហ្វេន

និងអ្នកលេងបណ្ដាញសង្គមច្រើនគួរឲ្យកត់សម្គាល់។ ក្នុងនោះដែរ អ្វីដែលគេចាប់អារម្មណ៍ខ្លាំងកូនស្រីតារាពីររូបមានដូចជាស្រីអ្នកនាង ឌី សូនីតា និងកូនស្រីរបស់លោក នី រតនា។ដោយកូនស្រីតារាប្រចាំប្រទេសពីររូបនេះ មានមុខមាត់ ស្នាមញញឹម និងរូបរាងស្រដៀងគ្នាតែម្ដង បើទោះបីកូនស្រីលោក នី រតនា មានអាយុបងកូនស្រីអ្នកនាង ឌី សូនីតា ក៏ពិតមែន។ ជាមួយគ្នានេះដែរ ស្របពេលពេលតារាទាំងពីរូបនេះបង្ហោះរូបកូនម្នាក់ឯងម្ដងៗ អ្នកលេងបណ្ដាញសង្គម មើលសឹងច្រឡំគ្នាផងដែរ បើមិនបានចាប់អារម្មណ៍លើគណនីបង្ហោះរូបភាពនោះ៕ប្រភព៖khmerload