ស្ងាត់ៗ ខាត់ វ៉ៃហាំង ទម្លាយរូបកាលពី ១០ ឆ្នាំមុនរបស់ខ្លួនទើបដឹងថា

53

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាសម្តែងប្រុសរូបសង្ហាលោក ខាត់ វ៉ៃហាំង ពីមួយថ្ងៃទៅមួយថ្ងៃ កាន់តែទទួលបានប្រជាប្រិយភាព ពីសំណាក់មហាជនកាន់តែខ្លាំង ជាមួយនឹងការបង្ហាញមុខក្នុងរឿងភាគល្បីៗជាច្រើន ដែលកំពុងចាក់ផ្សាយតាមកញ្ចក់ទូរទស្សន៍ ជាពិសេសលោកសច្រើនលេចមុខនៅក្នុងកម្មវិធីធំៗទៀតផង ។

ជាក់ស្ដែងផងដែរនោះ កាលពីថ្មីៗនេះ កម្លោះសង្ហាមុខកូនកាត់រូបនេះ បានធ្វើឲ្យមហាជន ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន ភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលឃើញលោកថតរូបលោកកាលពី១០ឆ្នាំមុន ដែលមើលទៅពិតជាគួរឲ្យចាប់អារម្មណ៍ និងសង្ហាមិនណយទេ។ដោយក្នុងរូបភាពនោះ តារាប្រុសរូបនេះ បានបង្ហាញរូបភាពកាលពីក្មេងជំទង់របស់លោក ដែល យើងឃើញថាកាលនោះតារាប្រុសរូបនេះគឺមានទម្រង់មុខមាត់សង្ហាតាំងពីក្មេង

មិនចាញ់សម្រស់នាពេលបច្ចុប្បន្ននេះប៉ុន្មាននោះឡើយ។ ហើយតាមរយៈរូបភាពនេះ អ្នកណាៗឃើញហើយក៏លាន់មាត់សរសើរសឹងគ្រប់គ្នា៕ប្រភព៖khmerload