មើលគេផង! រាងធាត់បន្តិចពិតមែនតែ ផេន ខេត ស្លៀកពាក់អីក៏សមទាក់ភ្នែកដែរ

ភ្នំពេញ ៖ ជឿជាក់យ៉ាងច្បាស់ថាប្រិយមិត្តពិតជាបានស្គាល់ហើយពីតារាភេទទី៣ ផេន ខេត បច្ចុប្បន្នកំពុងមានសន្ទុះទទួលបានការចាប់អារម្មណ៍ខ្លាំងពីទស្សនិកជន ហើយមួយរយៈចុងក្រោយនេះ នាងកាន់តែមានភាពមមាញឹកជាមួយការងារកាន់តែខ្លាំង មិនតែប៉ុណ្ណោះ នាងមានសមត្ថភាពច្រើន ជាពិសេស ពូកែលេងសើច បែបកំប្លុកកំប្លែងផងដែរ។យ៉ាងណាមិញ ក្រោយជោគជ័យក្នុងវិស័យសិល្បៈ តារាស្រីភេទទី៣រូបនេះ

ក៏បានជួបស្នេហាពិត ដែលកំពុងរស់នៅយ៉ាងមានសេចក្ដីសុខ ពោរពេញដោយសុភមង្គល។ ជាក់ស្ដែង នាងតែងតែធ្វើឲ្យហ្វេនៗ ច្រណែនជាមួយជីវិតគូនាងស្ទើរតែគ្រប់ពេល មិនត្រឹមតែប៉ុណ្ណោះបើងាកទៅមើល រូបសម្ផស្សក្នុងពេលបច្ចុប្បន្ននេះវិញ ឃើញថា ផេន ខេត កាន់តែមានសម្រស់ស្រស់ស្អាតជាងមុន បើទោះបីនាងមានរូបរាងធាត់ក៏ពិតមែន។ជាការពិតណាស់ វាមិនមែនជារឿងងាយស្រួលប៉ុន្មាននោះទេ

ដែលនាងអាចរើសសម្លៀកបំបាក់សម្រស់ស្លៀកឲ្យត្រូវនឹងដងខ្លួន និង រូបរាងនាងនោះ។ ដោយឡែកបើទោះបីមានរូបនាងធាត់ មានគីឡូធ្ងន់ តែរាល់សម្លៀកបំពាក់ដែលនាងបានស្លៀក យើងសង្កេតឃើញថា ពិតជាសាកសមជាមួយនាងយ៉ាងខ្លាំង។ជាពិសេសមុននេះបន្តិច ផេន ខេត បានបង្ហោះរូបភាពថ្មីជាច្រើនសន្លឹក ធ្វើឲ្យហ្វេនៗភ្លឹកគ្រប់គ្នា ដោយមើលទៅនាងកាន់តែស្អាតប្លែក ពេលតុបតែងមុខ កាត់សក់ខ្លី និងស្លៀកឈុតពណ៌ខៀវបែបនេះទៅ៕ប្រភព៖Khmerload