ក្រោយត្រូវប៉ូលីសចាប់ខ្លួន ស្រាប់តែតារាប្រុសថៃដែលស.ម្លា.ប់សង្សារខ្លួនឯង និយាយបែបនេះថា

ថៃ​ ៖ ជាការពិតណាស់ដែលគឺជាព័ត៌មានដ៏រន្ធត់មួយ នៅក្នុងឧស្សាហកម្មកម្សាន្តថៃកាលពីថ្មីៗនេះ បន្ទាប់ពីមានករណីឃា.ត.កម្ម ដែលជនដៃដល់ គឺជាតារាសម្ដែងប្រុសដ៏ល្បីឈ្មោះ លោក ToyToy Thanaphat និងត្រូវចោទប្រកាន់ថា បានចា.ក់.ស.ម្លា.ប់មិត្តស្រីរបស់ខ្លួន ឈ្មោះ Pim Chatsaran អាយុ ២៥ ឆ្នាំ បង្កជាស្នាមរបួសរហូតដល់ស្លា.ប់នៅក្នុងផ្ទះ។បន្ទាប់មកទៀត លោក ToyToy ក៏បានសារភាពថា ពិតជាបានបង្កឱ្យមានហេតុ.ការណ៍នេះពិតប្រាកដ ដោយសារតែការឈ្លោះប្រកែកគ្នា

ហើយបន្ទាប់មកខាងនារីរងគ្រោះដែលជាមិត្តស្រីរបស់ខ្លួន ក៏បានទាញយកកាំ.បិត និងបានប្រទាញប្រតប់គ្នា ដែលនៅទីបំផុត រូបលោកក៏បានចា.ក់ទៅលើមិត្តស្រីរហូតដល់ស្លា.ប់ ដោយស្នា.មរហូតដល់ ២០ កាំ.បិត។ដោយឡែក ខាងប៉ូលីសក៏បាននាំយក ToyToy មកធ្វើការពិនិត្យរាងកាយនៅឯមន្ទីរពេទ្យប៉ូលីស ហើយខាងប៉ូលីសក៏បានចោទប្រកាន់ តារាប្រុសរូបនេះ ថាបាន.ស.ម្លា.ប់មនុស្សម្នាក់ដោយចេតនា ព្រមទាំងប្រមូលភស្តុតាង និងបញ្ជូនទៅឃុំខ្លួន នៅសាលាដំបូងខេត្ត Minburi កាលពីថ្ងៃទី ៧ សីហា ។

ជាពិសេសនោះដែរ ក្រោយពីមានហេតុ.ការណ៍មួយនេះ ក៏មានអ្នកសារព័ត៌មានបានសួរតារាប្រុសរូបនេះ ថាតើមានអ្វីដែលចង់និយាយទេ ហើយរូបលោកស្រាប់តែបានបញ្ចេញនូវប្រយោគយ៉ាងខ្លី ដោយទឹកមុខធម្មតា មុនពេលត្រូវបានប៉ូលីសនាំខ្លួនទៅ ដោយបានប្រាប់ថា ៖ មិនចាំបាច់និយាយអ្វីទេ ពាក្យសម្ដីខ្លះក៏បានផ្លាស់ប្តូរទាំងស្រុងទៅហើយ។ដោយឡែកទៀតសោត ព្រឹត្តិការណ៍នេះ ក៏បានធ្វើឱ្យអ្នកលេងអ៊ីនធឺណេតជាច្រើនធ្វើការរិះគន់ ព្រមទាំងបានគិតថា វាពិតចម្លែកខ្លាំង និងកាន់តែចង់ដឹងថាតើតារាប្រុសរូបនេះ ចង់បង្ហាញពីអ្វីឲ្យពិតប្រាកដ៕ ប្រភព៖Kapook