ចាំបានទេ? កូនខ្មែរកាត់អាមេរិក Autumn Allen ពេលនេះកាន់តែធំកាន់តែស្អាតមើលសឹងតែមិនស្គាល់ប្លែកភ្នែកតែម្ដង

អាមេរិក ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបហើយពីមេងស្រីកូនកាត់ខ្មែរ អាមេរិក Autumn Allen ដែលក្មេងស្រីរូបនេះ បានធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍លើរូបនាង តាមរយៈការច្រៀងជាច្រៀងភាសាខ្មែរបានយ៉ាងពីរោះ។យ៉ាងណាមិញ Autumn Allen ធ្លាប់ចូលប្រលងក្នុងកម្មវិធី «ពេញចិត្តឬអត់?» កាលពីនាងមានអាយុ៨ឆ្នាំមកម្ល៉េះ។ ជាក់ស្ដែងពេលនេះ នាងក៏នៅតែបន្តធ្វើជាតារាចម្រៀងទោល

ច្រៀងជាភាសាអង់គ្លេសផងដែរហើយតារាស្រីវ័យក្មេងរូបនេះកំពុងបន្តការសិក្សានៅប្រទេសអាមេរិកព្រមទាំងមានបទចម្រៀងថ្មីៗសម្រាប់អ្នកគាំទ្រនាងបានស្ដាប់ជានិច្ច បើទោះបីរវល់ជាមួយការសិក្សាយ៉ាងណាក៏ដោយ។ដោយឡែកគួររម្លឹកផងដែរថា ទស្សនិកជនធ្លាប់តែឃើញមុខមាត់ Autumn Allen កាលពីពេលនៅក្មេង តែពេលនេះ

នាងកាន់តែពេញរូបពេញរាង ក្រមុំស្ដូកតែម្ដង។ ចំណែករូបឆោមក៏កាន់តែស្រស់ស្អាតប្លែកជាងពេលមុនគួរឲ្យចាប់អារម្មណ៍ មិនថារូបរាងមុខមាត់នោះទេ គឺពិតជាបានផ្លាស់ប្ដូរក្មេងស្រីធម្មតា ទៅជាស្រីក្រមុំ ចេះតុបតែងខ្លួនឡូយឆាយ បែបយុវវ័យ៕ប្រភព៖Khmerload