អបអរសាទរ! ទីបំផុតលោក ជុំ លីណូ ក្លាយជាឪពុកគេហើយក្រោយគូរដណ្ដឹងមានផ្ទៃពោះខណះមិនទាន់បានរៀបការ

ភ្នំពេញ ៖ បើគិតមកដល់ពេលនេះតារាចម្រៀង ជុំ លីណូ បានភ្ជាប់ពាក្យប្រមាណជាមួយឆ្នាំកន្លះហើយ ហើយអ្វីដែលចាប់អារម្មណ៍ពេលនេះតារាចម្រៀងសម្បុរស្រអែមរូបនេះក៏ត្រៀមខ្លួនធ្វើជាឪពុករបស់គេដែរ ។ ក្នុងនោះក៏មានចាប់អារម្មណ៍ និង ជូនពរចំពោះការទទួលសមាជិកថ្មីរបស់ ជុំ លីណូ ពីសំណាក់មិត្តភក្តិ និង

អ្នកគាំទ្រផងដែរ ។គេចាំបានថាតារាចម្រៀង ជុំ លីណូ បានភ្ជាប់ពាក្យជាមួយស្រីស្អាតដែលមានឈ្មោះ ញ៉ បញ្ញា មានស្រុកកំណើតនៅខេត្តកំពតកាលពីចុងខែមករា ដើមឆ្នាំ ២០១៩ ។ ជាក់ស្ដែងអ្វីដែលកត់សម្គាល់ ជុំ លីណូ មិនទាន់មានបំណងរៀបការនោះទេ តែយ៉ាងណាកន្លងមកលោកធ្លាប់ព្រលយថាចង់មានកូនមុនចូលរោងជ័យ ។ការលើកឡើងរបស់ ជុំ លីណូ

ស្របពេលគូដណ្តឹងរបស់លោកកំពុងពពោះដែលត្រៀមនឹងសម្រាលនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ ។ ជុំ លីណូ មិនទាន់បានបង្ហើបថា កូនដំបូងរបស់លោកជាកូនប្រុស ឬ ស្រីនោះទេ ។ដោយឡែកក្នុងនោះក៏មានការបង្ហើបថា ជុំ លីណូ

មានការសប្បាយរីករាយជាខ្លាំង ព្រោះមិនប៉ុន្មានថ្ងៃទេលោកនឹងបានឃើញមុខកូន ។ មិនមែនមានតែលោក ជុំ លីណូ ទេដែលសម្រេចចិត្តយកកូនមុនរៀបអាពាហ៍ពិពាហ៍ ដោយចុងក្រោយនេះ គេសង្កេតឃើញតារាជាច្រើនសម្រេចចិត្តជ្រើសយកវិធីបែបនេះ ៕ប្រភព៖ហ្វេសបុក