សម្រស់កូនខ្មែរកម្ពុជាក្រោមម្នាក់នេះកំពុងតែធ្វើអោយអ្នកគាំទ្រវិស័យបវរកញ្ញាភ្ញាក់ផ្អើលខ្លាំង

12

ភ្នំពេញ ៖ ជាការពិតណាស់ដែលដំណើរនៃការឈានទៅកាន់ការប្រកួតកម្មវិធី Miss Universe Cambodia 2021 ក៏កំពុងតែចាប់ផ្តើមមានការមមាញឹកយ៉ាងខ្លាំងហើយដែរ តាមរយៈការស្វែរកបេក្ខភាពដ៏ស័ក្តិសមបន្ទាប់ពី Miss Universe Cambodia 2020 កញ្ញា រ៉េត សារីតា ដើម្បីតំណាងប្រទេសជាបន្តទៀត ។ក្នុងដំណើរប្រកួតជ្រើសរើសទទួលពាក្យ និង ជម្រុះជាបន្តបន្ទាប់មុននឹងឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនោះ គេក៏ឃើញមានបេក្ខភាពជាច្រើនសុទ្ធសឹងតែមានសម្ថភាព ទេពកោសល្យ ចំណេះដឹង និង ឆន្ទៈផ្សេងៗគ្នា ។

ដោយឡែកទៀតសោត បើងាកទៅមើលបេក្ខភាពមួយរូបនឹងត្រៀមចូលរួមប្រកួតម្ម Miss Universe Cambodia 2021 កញ្ញា ឆន ស្រីណេត ដែលជាកូនខ្មែរនៅកម្ពុជាក្រោមមួយរូប ក៏បានដាក់ពាក្យចូលរួមកម្មវិធីនេះដែរ ។ដោយឡែកទៀតសោត មកទល់ពេលនេះ បេក្ខភាពជាកូនខ្មែរក្រោម ឬ កម្ពុជាក្រោមអាយុ ២៥ ឆ្នាំ ខាងលើនេះ ហាក់បោះជំហានក្នុងភាពជឿជាក់របស់នាងយ៉ាងខ្លាំង ដោយជារឿយៗកញ្ញា ឆន ស្រីណេត តែងបង្ហោះសារ និង រូបភាពពីឆន្ទៈ និង ការតាំងចិត្តនៃការប្រកួតកម្មវិធី Miss Universe Cambodia 2021 ផងដែរ ។

គួរឱ្យដឹងថា ឆន ស្រីណេត បេក្ខនារីម្នាក់ដែលបានដាក់ពាក្យប្រកួតបវរកញ្ញាចក្រចក្រវាលកម្ពុជា ឆ្នាំ ២០២១ រូបនេះ គឺមានស្រុកកំណើតនៅអតីតទឹកដីខ្មែរ ខេត្តព្រះត្រពាំង (ប្រទេសវៀតណាមសព្វថ្ងៃ) ដែលមហាជនហៅថា កម្ពុជាក្រោម ។ សព្វថ្ងៃកញ្ញារស់នៅទីក្រុងភ្នំពេញ ដែលមានអាជីពជាតារាបង្ហាញម៉ូដផង និង គ្រូបង្វឹកផ្នែកហាត់ប្រាណផងដែរ ។ កញ្ញា ឆន ស្រីណេត ក៏បានឱ្យដឹងថា មូលហេតុដែលនាងដាក់ពាក្យចូលរួមប្រកួតកម្ពុជា Miss Universe Cambodia 2021 នេះ គឺដើម្បីបង្ហាញឱ្យឃើញពីស្ត្រីខ្មែរដែលខ្លាំង រឹងមាំ តស៊ូ និង មានឆន្ទៈមុតមាំផងដែរ ៕ប្រភព៖popular