មិនមែនម្ចាស់ពានមែន! តែលោក សំ សុវណ្ណារ៉ាក់ មានឪកាសគ្រងដំណែងដល់ទៅ ២ ក្នុងពេលតែមួយ

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបហើយពីតារាចម្រៀងរូបសង្ហា សំ សុវណ្ណារ៉ាក់ ដែលជាពន្លកថ្មីរបស់ផលិតកម្មរស្មីហង្សមាស ដែលកើតចេញពីកម្មវិធីលំដាប់ថ្នាក់ពិភពលោក X Factor Cambodia រដូវកាលទី១ ត្រូវបានមហាជនសម្លឹងឃើញថា ជាតារាចម្រៀងម្នាក់ដែលពោរពេញទៅដោយសមត្ថភាពក្នុងការច្រៀងទាំងបទ មនោសញ្ចេតនា និងបទញាក់កន្ត្រាក់អារម្មណ៍។ត្បិតមិនបានលើកពាននៅវគ្គផ្តាច់ព្រ័ត្រក្តី ប៉ុន្តែ

សុវណ្ណារ៉ាក់ក៏ត្រូវបានជ្រើសរើសជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាសផងដែរ ក្នុងចំណោមបេក្ខជនកំពូល ៤នាក់ចុងក្រោយនៃកម្មវិធី X Factor Cambodia។ជាក់ស្ដែងគិតមកទល់ពេលនេះកំលោះសង្ហាវ័យ២៣ឆ្នាំរូបនេះទទួលបានបទចម្រៀងប្រមាណជិត១០បទដែលត្រូវបានបង្ហោះជាផ្លូវការតាមរយៈបណ្តាញសង្គមរបស់ក្រុមហ៊ុនហង្សមាសមិនត្រឹមតែប៉ុណ្ណោះសុវណ្ណារ៉ាក់ក៏ត្រូវបានជ្រើសរើសក្លាយ

ជាតារាសម្តែងភាពយន្តភាគខ្មែរដែលត្រៀមនឹងចាក់បញ្ចាំងតាមរយៈស្ថានីយទូរទស្សន៍ហង្សមាសរហូតដល់ទៅ ២រឿង ដែលរឿងទី១ត្រូវបានថត ចប់ជាស្ថាពររួចមកហើយ និងមួយរឿងទៀតកំពុងដំណើរការថតនៅឡើយ ជាមួយនឹងតួឯកស្រីគឺកញ្ញា ផន ស្រីខួច។ ចំណុចនេះហើយដែល សុវណ្ណារា៉ក់ ត្រូវបានមហាជន និងបណ្តាអ្នកគាំទ្ររបស់លោកវាយតម្លៃថាតារាចម្រៀងរូបនេះនឹងកាន់តែមានភាពលេចធ្លោ និងល្បីល្បាញខ្លាំងក្នុងវិស័យសិល្បៈនាពេលអនាគតតាមរយៈសមត្ថភាពដ៏ឆ្នើមរបស់លោក៕ប្រភព៖Khmerload