ក្រោយល្បីដាក់ Relationship ជាមួយមនុស្សប្រុសម្នាក់ ពេលនេះ តាប៊ុយ ធ្វើបែបនេះដាក់ ម៉ាដូណា វិញម្ដង

ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីប៉ុន្មានថ្ងៃមុនពិធីករ និង អ្នកផលិតកម្មវិធីទូរទស្សន៍ តាប៊ុយ បានធ្វើឱ្យមហាជនអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីលោកបានដាក់ Relationship ជាមួយនឹងមនុស្សប្រុសវ័យកណ្ដាលម្នាក់ជាសារធារណៈលើគណនីហ្វេសប៊ុក ។ជាក់ស្ដែងផងដែរនោះស្រាប់តែនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១នេះ ឃើញពិធីករល្បីឈ្មោះរូបនេះ

បានធ្វើការបង្ហាញរូបភាព ដោយលោកបានប្ដូរពីការដាក់ Relationship ជាមួយមនុស្សប្រុសម្នាក់នោះ មកដាក់ Relationship ជាមួយ ម៉ាដូណា វិញម្ដង ដែលធ្វើឱ្យមហាជនកាន់តែភ្ញាក់ផ្អើលថែមទៀត។ ក្នុងនោះដែរ លោក ថែមទាំងបានពោលពាក្យសួរមហាជនបែបនេះទៀតថា «ប្រសិនបើខ្ញុំការជាមួយម៉ាដូណា តើអ្នកទាំងអស់គ្នានឹងចាក់បទអ្វីនៅថ្ងៃការរបស់ខ្ញុំ?»។ដោយឡែកទៀតសោត ក្រោយពីបានឃើញ តាប៊ុយ បង្ហោះ និងសួរសំណួរបែបនេះ មហាជនក៏បាននាំគ្នាចូលទៅបញ្ចេញមតិរៀងៗខ្លួន ជាមួយនឹងការនិយាយឡាយឡំលេងសើចផងដែរ៕ប្រភព៖popular.