ពិរោះខ្លាំងណាស់! រាជនីសម្លេង មាស សុខសោភា ប៉ះគ្នានិង លោក Noly ក្នុងបទ «មនុស្សសំខាន់» លាយឡំនិងភ្លេងបុរាណខ្មែរពិតជាពិរោះជក់ចិត្តតែម្ដង

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបហើយចំពោះដំណឹងនៃការចាកចេញពីផលិតកម្មថោន របស់រាជនីសម្លេង មាស សុខសោភា នាពេលកន្លងទៅ ដោយសល់ដាក់មន្ទិលសង្ស័យជាច្រើនជុំវិញ ក្នុងការចាកចេញពីទ្រនំដែលនៅជាច្រើនឆ្នាំមកហើយ។ដោយឡែក
កាលពីម្សិលមិញនេះ បទចម្រៀង «មនុស្សសំខាន់» របស់តារាចម្រៀង Original Song លោក Noly បានផ្ទុះកញ្ជ្រោលខ្លាំងនៅក្នុងសង្គមយូធូបតែម្ដង ជាមួយការច្រៀងរួមគ្នា របស់តារាស្រី មាស សុខសោភា ជាលើកដំបូង។

ជាក់ស្ដែងក្នុងនោះផងដែរ បទចម្រៀងមួយនេះ បានឆ្លុះបញ្ចាំងពីស្នេហាសង្គមនាពេលបច្ចុប្បន្ន ជាមួយ មនោសញ្ចេតនារវាងប្រុស និងស្រី អមជាមួយ ភេ្លងបុរាណខ្មែរ លាយឡំសាច់ភ្លេង សម័យ មានអត្ថន័យដោតជាប់អារម្មណ៍យុវវ័យ បានទទួលការចាប់អារម្មណ៍យ៉ាងឆាប់រហ័ស ពីមហាជន ជាពិសេសនោះ ជាលើកដំបូង ដែលពួកគេបានធ្វើការបកស្រាយរួមគ្នាផងដែរ៕ប្រភព៖Khmerload