ចាក់ដោតណាស់! កញ្ញា មាន សូនីតា បានបញ្ចេញអារម្មណ៍ពិតរបស់ខ្លួនតាមរយះរូបភាពនិងសារមួយឃ្លានេះថា

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបហើយពីតារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពដែលប្រិយមិត្តដាក់ងារជារាជនីក្រមា កញ្ញា មាន សូនីតា ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែធ្វើឲ្យហ្វេនៗ ព្រមទាំងមហាជនជាច្រើន មានការចាប់អារម្មណ៍ចំពោះការលេងខ្លួនយ៉ាងស៊ិចស៊ី វិល័យធ្វើឲ្យអ្នកគាំទ្រកាន់តែជក់ចិត្តដិតអារម្មណ៍នឹងសម្រស់របស់កញ្ញាផងដែរ។

ជាក់ស្ដែងមួយរយៈចុងក្រោយនេះយើងសង្កេតឃើញថា កញ្ញា មាន សូនីតា ​តែងតែបង្ហោះសារបែបបង្កប់អត្ថន័យស្នេហាដែលធ្វើឱ្យហ្វេនៗជាច្រើនចាប់អារម្មណ៍ ដោយក្នុងនោះកញ្ញាបានបង្ហាះថា៖”បើមានក្ដីស្រលាញ់ សូមប្រើបេះដូងមកជាចម្លើយបើមានក្ដីអាណិត សូមប្រើចិត្តជាអ្នកចម្រេចវិញ! អារម្មណ៍: វាគ្រាន់តែជាអ្នកទទួលដឹងឮពីបេះដូងនឹងចិត្តរបស់អ្នកតែប៉ុណ្ណោះ… សូមផ្តល់ចម្លើយដោយត្រឹមត្រូវចំពោះខ្លួនឯងជាមួយនឹងការបែងចែក យកតាមជម្រើសមកគិត

វានឹងចេញលទ្ធផលដែលអាចទទួលបានយ៉ាងសមហេតុផល”។ដោយឡែកតាមរយៈសារមួយនេះ កញ្ញា មាន សូនីតា ហាក់ចង់រំលឹកដល់យុវ័យឱ្យចេះយកមកគិតមុននឹងសម្រេចចិត្តជ្រើសរើសអ្វីមួយឱ្យសមបំណង ជៀសវាងការសម្រេចខុសលើអ្វីមួយដែលយើងមិនបានប៉ងទុក ជាពិសេសរឿងបេះដូង៕ប្រភព៖Khmerload