មិនប្លែកមិនមែន ទេព​ បូព្រឹក្ស ទេ! លេងមួយស្ទីលថ្មីនេះធ្វើអោយមហាជនភ្ញាក់ផ្អើលខ្លាំងតែម្ដង

ភ្នំពេញ ៖ ជឿជាក់ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយថា កញ្ញា ទេព បូព្រឹក្ស កាន់តែមានប្រជាប្រិយភាពខ្លាំង ជាពិសេសនាងក៏ជាតារាចម្រៀងម្នាក់ដែល មានគំនិតច្នៃប្រឌិត លើស្ទាយ៍តែងខ្លួន។ ជាក់ស្ដែងរាល់សម្លៀកបំពាក់ និង ការរៀបចំខ្លួនឡើងឆាកតន្រ្តីនានា ឃើញថា នាងពិតជាលេចធ្លោស្ទើរតែគ្រប់ពេលតែម្ដង។យ៉ាងណាមិញ មិនត្រឹមតែជាតារាដែលពូកែតុបតែងខ្លួននោះទេ តែបើងាកទៅមើលពណ៌សក់នាងវិញ តារាស្រីរូបនេះ

តែងតែប្ដូរពណ៌សក់សឹងតែគ្រប់ពណ៌តែម្ដង។ ដោយឡែក បើក្រឡេកទៅមើលរូបសម្ផស្សនាង មួយរយៈចុងក្រោយនេះ ឃើញថាតារាស្រីរូបនេះ កាន់តែមានសម្រស់ស្រស់ស្អាតផូរផង់គួរឲ្យទាក់ទាញតែម្ដង។ជាពិសេស កាលពីពេលថ្មីនេះ កញ្ញា ទេព បូព្រឹក្ស បានកាត់សក់ខ្លី ហើយបានប្ដូរពណ៌សក់ថ្មីមួយទៀតស្រដៀងទៅនឹង

Jennie សមាជិកក្រុម Black Pink ធ្វើឲ្យសម្រស់នាងកាន់តែស្អាត ប្លែកជាងមុនតែម្ដង។ ដោយពណ៌សក់ថ្មីមួយនេះ មានពណ៌ទង់ដែងខាងមុខ និង ពណ៌ខ្មៅខាងក្រោយ បើទោះបីលាយពណ៌គ្នា តែមើលទៅពិតជាសាកសមជានាងខ្លាំង៕ប្រភព៖Khmerload