ទឹម រដ្ឋា នៅតែមិនទាន់អាចកាត់ចិត្តបាន ក្នុងថ្ងៃខួប​១ឆ្នាំមរណភាពម្តាយនាងបង្ហោះសារយ៉ាងកម្សត់បែបនេះថា

27

ភ្នំពេញ​ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២០ កន្លងទៅ តារាសម្ដែងស្រី ទឹម រដ្ឋា បានជួប​ទុក្ខដ៏សែន​ក្រៀមក្រំ ត្រូវបាន​បាត់បង់ម្ដាយ​ជាទីគោរ​ព​ស្រ​ឡា​ញ់​​មួយប៉ប្រិច​ភ្នែក។ដោយក្នុងពេលនោះ ក្រុមគ្រួសាររបស់តារាសម្តែងរូបនេះ ស្ទើរតែទទួលយកការពិតមិនបាន បន្ទាប់ពី​អ្នកម្តាយ​ជាទីស្រឡាញ់ បាន​បាត់បង់ជីវិត​ដោយ​ជំងឺ​គាំងបេះដូង​នា​យ​​ប់​ឈាន​ចូលថ្ងៃទី ១ សីហា ដែលមិន​មានបង​ប្អូន កូនចៅ ឬ អ្នកណាម្នាក់ទាន់ដង្ហើមរបស់គាត់ឡើយ ។ជាក់ស្ដែងផងដែរនោះក្នុងថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ

ជាថ្ងៃគំរប់ខួបមួយឆ្នាំនៃមរណភាពរបស់ ម្ដាយតារាស្រីរូបនេះ ដែល​បាន​ឃើញ នាង​ធ្វើការបង្ហោះ​សារមួយ​កាល​ពី​យ​ប់​មិ​ញ យ៉ាង​រំដួល​ចិត្ត ដោយធ្វើការ​បង្ហាញអារម្មណ៍​នឹករឮកដល់អ្នកម្ដាយទីស្រឡាញ់ ដែលបានឃ្លាតឆ្ងាយគ្មានថ្ងៃវិលវិញ។ដោយឡែកទៀតសោតតារាស្រីរូបនេះ បានពោលពាក្យបែប​នេះ​ថា

«ថ្ងៃនេះ ម៉ោងនេះ ខែនេះ ឆ្នាំមុន គឺជា​ថ្ងៃដែល​កូនៗ​ត្រឡប់​មកពីថត​វិញ បើកទ្វារផ្ទះមកបានឃើញអ្នកម្ដាយ P​a​n R​a​Ny លាចាក​ចោលកូនៗ និងប៉ាដោយ​មិ​នបា​ននិ​យាយពាក្យលាសូម្បីតែ១ម៉ាត់ ១ឆ្នាំហើយ»។ទន្ទឹមនឹងនោះ ឃើញសាររបស់តារាស្រីរូបនេះ មហាជន ក៏ដូចជាមិត្តក្នុងសិល្បៈជាច្រើន បានសម្ដែង​នូវអារម្មណ៍​សោកស្ដាយ និង អាណិតដល់រូបនាង ព្រមទាំងជួយ​លើ​ក​​ទឹក​ចិត្ត និង ផ្ដល់កម្លាំង​ចិត្តដល់រូបនាងគ្រប់ៗគ្នាផងដែរ ៕ប្រភព៖popular.