មើលមិនចង់ស្គាល់ពេល លី អ៊ីវ៉ាធីណា ទម្លាយរូបភាពប៉ុន្មានសន្លឹកនេះ

77

ភ្នំពេញ ៖ ជាការពិតណាស់ដែលក្រោយពេល ប្រឡូកក្នុងវិស័យចម្រៀងនៅកម្ពុជា បានច្រើនឆ្នាំក្រែលហើយនោះ ពេលបច្ចុប្បន្ន លី អ៉ីវ៉ាធីណា ក៏នៅតែ ដើរលើវិស័យនេះដូចដើម គ្រាន់តែថា មិនសូវមមាញឹកនិង ញឹកញាប់ដូចពេលមុនៗទៀតឡើយ ព្រោះតែ សព្វថ្ងៃនេះ រូបនាងក៏ កំពុងតែដំណើរការ ជំនួញអាហារដ្ឋាន

ផ្ទាល់ខ្លួនផងដែរ។ជាក់ស្ដែងផងដែរនោះ ក្រៅពីចេះច្រៀង យ៉ាងពិរោះរណ្តំហើយនោះ រូបនាង ក៏ត្រូវមហាជន ដឹងថា មានជំនាញភាសាចិន យ៉ាងឆ្អិនឆ្អៅផងដែរ លើសពីនេះទៅទៀត មហាជនភាគច្រើន ពិតជា កោតសរសើរមិនផុតពីមាត់ ពីសម្រស់យ៉ាងស្រស់ស្អាត ដូចតារាហុងកុងរបស់នាង។

ប្រសិនបើក្រឡេកទៅមើលរឿងសម្រស់វិញ ថ្មីៗនេះ រូបនាង បានទម្លាយរូបថតខ្លួន កាលពី១៨ ឆ្នាំមុន ដែលក្នុងនោះ រូបនាង ត្រូវហ្វេនៗឃើញថា ពិតជាគួរឲ្យទាក់ទាញខ្លាំងណាស់ មើលមួយភ្លែតស្ទើរចំណាំមិនស្គាល់ ដោយសារ ពេលនោះ រូបនាងនៅក្មេង រាងរូវនៅតូចច្រឡឹង តែប្រសិនបើមើលទៅ ទឹកមុខវិញ រូបនាង ហាក់គ្មានប្រែប្រួលអ្វីសូម្បីបន្តិច៕ប្រភព៖.khmerload.