ដេននី ក្វាន់ លេងខ្លួនមួយឈុតនេះបែបស្រីអឺរ៉ុប មហាជនឃើញហើយចំហរមាត់តែម្ដង

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីតារាស្រីស៊ិចស៊ីសាច់សខ្ចី កញ្ញា ដេននី ក្វាន់ ដោយកន្លងមកនាងតែងតែធ្វើឲ្យអ្នកគាំទ្រ ជាពិសេសគឺបុរសៗជ្រួលជ្រើមក្តៅសាច់ ជាមួយនឹងការតុបតែងខ្លួនស្លៀកពាក់បញ្ចេញសាច់ទ្រលុកទ្រលន់ បង្ហាញគល់ទ្រូងសខ្ចីរបស់នាង។

ជាក់ស្ដែងផងដែរនោះ យោងតាមគណនីហ្វេសប៊ុក របស់តារាស្រីរូបនេះ បានបង្ហោះរូបថ្មីរបស់ខ្លួន ដែលលក្ខណៈបែបអឺរ៉ុបតែម្តង អមនឹងឈុតអាវក្រឡាខ្លាបញ្ចេញដើមទ្រូងយ៉ាងទ្រលុកទ្រលន់ ដោយមើលទៅភាពជាក់ស្តែងតុបតែងមុខបែបកាច និងស្បែកមុខ គឺមានសភាពសរលោងស្រិល ភ្នែកធំៗ ច្រមុះស្រួច ដែលនេះគឺល្អឥតខ្ចោះតែម្តង អាចនិយាយខ្លីៗថាអាចនឹងច្រឡំនឹងតុក្កតាផងដែរ។

ដោយឡែកទៀតសោត ក្រោយពីអ្នកគាំទ្របានឃើញរូបភាពទាំងនេះហើយ ពួកគេក៏បានបញ្ចេញមតិសរសើរពីសម្រស់តារាស្រីរូបនេះ មិនដាច់ពីមាត់តែម្តង ចំពោះរូបសម្រស់ និងការតុបតែងខ្លួនដ៏ប្លែកបែបនេះ៕ប្រភព៖khmerload