ទ្រាំមិនបាន Miss Grand 2020 នាង Nam ចេញមុខប្រលះថារឿងលោក Nawatt កើតកូវីដ-១៩ គឺបណ្ដាលមកពី

ភ្នំពេញ ៖ ជាការពិតណាស់ដែលមហាជនពិតជាបានស្គាល់ហើយពីនាង Nam Patchraporn ដែលជា Miss Grand Thailand 2020 ហើយនាងត្រូវបានមហាជនដឹងថាជាមនុស្សម្នាក់ជំនិតនឹងលោក Nawatt ជាស្ថានិក Miss Grand International ។ជាក់ស្ដែងផងដែរនោះខណៈពេលដែលលោក Nawatt សម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមិនអាចតបតទៅកាន់អ្នកដែលនិយាយមិនល្អពីលោក រិះគន់លោកថាជាអ្នកបង្ករបញ្ហាដល់ពិភពសិល្បៈនោះ នាងតែងតែចេញមុខការពារលោក Nawatt និង ឆ្លើយតបទៅកាន់អ្នករិះគន់ទាំងនោះដោយមិនមានភាពខ្លាចញញើតនោះឡើយ ។

ជាក់ស្តែងនៅថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២១ នេះ ក្រោយពីឃើញតារាកំប្លែងនាង Tukky ចេញមុខរិះគន់ Nawatt ថាគ្មានទំនួលខុសត្រូវនៅក្នុងសង្គមកាលពីពេលកន្លងទៅមក ស្រាប់តែ Miss Grand Thailand ២០២០ នាង Nam Patchraporn ទប់ចិត្តមិនបាន ចេញមុខពន្លះដោយមិនទុកមុខថា «លោក Nawatt កើតកូវីដ-១៩ ព្រោះតែទៅចូលរួមនៅក្នុងកម្មវិធីប៉ុស្តិ៍ទូរទស្សមួយកាលពីពេលកន្លងទៅ ព្រោះពេលនោះតារាកំប្លែងនាង Tukky បានខលហៅឱ្យលោក Nawatt ឱ្យទៅរកនៅទីនោះ ទាំងដែលក្នុងនោះធ្លាប់មានអ្នកកើតូវីដ-១៩ ជិត ៤០ រួចមកហើយ តែនាំគ្នាស្ងាត់បានល្អ​ លាក់បាំងមិនបញ្ចេញព័ត៌មានជាមួយខែនេះ ហើយបែរជាសម្អាងថារឿងគ្រប់យ៉ាងកើតឡើងដោយសារតែលោក Nawatt គ្មានទំនួលខុសត្រូវទៅវិញ» ។

ដោយឡែកទៀតសោត រឿងរ៉ាវយ៉ាងណានោះមិនទាន់បានជ្រាបច្បាស់នៅឡើយទេ នេះគ្រាន់តែជាពាក្យសម្តីរបស់ Miss Grand Thailand ២០២០ ម្នាក់ ដែលចេញមុខស្រាយជុំវិញបញ្ហាដែលកើតមានកាលពីពេលកន្លងទៅតែប៉ុណ្ណោះ ។ ដោយឡែករឿងរ៉ាវពិតប្រាកដយ៉ាងណានោះ នៅពុំទាន់មានការចេញមុខបកស្រាយពីអ្នកដែលពាក់ព័ន្ធក្នុងរឿងនេះនៅឡើយទេ ៕ប្រភព៖popular