ស្ងាត់នៅស្រុកខ្មែរ តាមពិត ចេង សាយចៃ ទៅសំងំរស់នៅស្រុកកំណើតយ៉ាងសាមញ្ញបែបនេះសោះ

ភ្នំពេញ ៖ ជាការពិតណាស់ដែលថ្មីៗនេះដែរ ស្ថានីយទូរទស្សន៍ថោនបានចាក់បញ្ចាំងខ្សែភាពយន្តភាគថ្មីរបស់ខ្លួនមានចំណងជើងថា «ព្រហ្មលិខិតដុះស្លាប» កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកទស្សនា ដោយក្នុងរឿងនេះមានការនិពន្ធដោយលោក សោម ដូរ៉េ ដឹកនាំសម្តែងដោយលោក វ៉ាត លីម៉េង និង មានការចូលរួមសម្តែងដោយសិល្បករ-ការិនី ជាតារាសម្តែង និង តារាចម្រៀងផលិតកម្មថោនទៀតផង ។

ជាក់ស្ដែងផងដែរនោះ តួសំខាន់ៗ ដែលមហាជនកំពុងមានការចាប់អារម្មណ៍ខ្លាំងដូចជា អ្នកនាង កាតុ អ្នកនាង កុល ដាវី កញ្ញា ញឹម ចាន់ថន អ្នកនាង​ ឆៃលី ដាឡែន និង រ៉ូលីន ជាដើម ជាពិសេសនោះគឺតារាចម្រៀងខ្មែរសុរិន្ទប្រចាំផលិតកម្មថោន គឺអ្នកនាង ចេន សាយចៃ តែម្តង ។ជាការពិត ក្រោយពីបានទស្សនាខ្សែភាពយន្តខាងលើ ដោយមានការចូលរួមសម្តែងពីម្ចាស់បទ

«កន្ទ្រឹមខ្មែរសុរិន្ទ» អ្នកនាង ចេន សាយចៃ បានធ្វើឱ្យអ្នកទស្សនាលាន់មាត់ថា មួយរយៈក្រោយនេះហាក់មិនសូវឃើញវត្តមានរបស់អ្នកនាងនៅលើឆាកតន្ត្រីក្នុងស្រុកខ្មែរ ដែលជាហេតុធ្វើឱ្យអ្នកគាំទ្រនឹករឭកដល់អ្នកនាង ចេន សាយចៃ យ៉ាងខ្លាំង ។កន្លងមកនេះ បើតាមការឱ្យដឹង អ្នកនាង ចេន សាយចៃ តែងតែធ្វើដំណើរទៅមកពីស្រុកសុរិន្ទ ប្រទេសថៃ មកកាន់កម្ពុជា រាល់ការមានការសម្តែងនានា ប៉ុន្តែរយៈពេលប្រមាណ ១ ឆ្នាំចុងក្រោយនេះ គឺអ្នកនាងបានសំងំចាយជីវិតនៅតែស្រុកសុរិន្ទតែប៉ុណ្ណោះ ព្រោះមិនអាចធ្វើដំណើរបានដោយផលលំបាកពីជំងឺកូវីដ-១៩ ។

យ៉ាងណាក៏ដោយ បើតាមការបង្ហោះពីសកម្មភាពឯកជនជារឿយៗលើបណ្តាញសង្គមរបស់តារាចម្រៀងខ្មែរសុរិន្ទរូបនេះ ហាក់ឱ្យដឹងថា អ្នកនាងទើបតែបានថតបទចម្រៀងថ្មីឱ្យផលិតកម្មថោនពីទីនោះកាលពីកំឡុងខែមិថុនា ។ដោយឡែកទៀតសោត នៅលើទឹកដីស្រុកសុរិន្ទ ប្រទេសថៃ អ្នកនាង ចេន សាយចៃ ក៏មមាញឹកខ្លាំងលើវិស័យចម្រៀងដូចគ្នដែរ ហើយអ្នកនាងក៏បានថត MV ជាបន្តបន្ទាប់នៅទីនោះទៀតផង ៕ប្រភព៖popular.