មួយឈុតនេះពី ល្អហួស ពិតជាស្រស់ស្អាតប្លែកដូចព្រះនាង Cinderella ក្នុងរឿងតុក្កតតែម្ដង

ភ្នំពេញ ៖ ជាការពិតណាស់ដែល ថ្មីៗនេះ កុមារី៣រូបមកហើយ ដែលកំពុងតែមានឈ្មោះល្បីបោះសម្លេង ដែលបានគ្រោងនឹងចូលរួមក្នុង ការប្រកួតសម្រស់ដ៏ល្បីឈ្មោះរបស់កម្ពុជា នៅពេលដែល មានវ័យលូតលាស់គ្រប់លក្ខខណ្ឌ នៃការប្រកួត នាពេល ៤ ឫ៥ឆ្នាំខាងមុខនេះ។

ជាក់ស្ដែងផងដែរនោះ ប្រសិនបើក្រឡេកទៅមើល កុមារីម្នាក់ ក្នុងចំណោមទាំង៣នាក់នេះ ក៏មានកូនស្រីតែម្នាក់របស់ ដេន នីក្វាន់ ផងដែរ នោះគឺ កុមារី ល្អហួស។

ដោយឡែកទៀតសោត កាលពីពេលថ្មីៗនេះ គឺជាថ្ងៃកំណើតគម្រប់វ័យ ១៣ឆ្នាំ​ របស់ក្មេងស្រីរូបនេះ រូបនាង បានតុបតែងខ្លួនជាមួយនឹងសម្លៀកបំពាក់ ដូចនឹង ព្រះនាង Cinderella ឈុតពណ៌ទឹកសមុទ្រ ធ្វើឲ្យមហាជន ផ្ទុះការសរសើរស្អាតអីស្អាតយ៉ាងនេះ ល្អហួស ផ្ទៃមុខម៉ដ្ឋរលាង ស្នាមញញឹមបែបស្រស់កូនខ្មែរ កាន់តែធ្វើឲ្យក្មេងស្រីរូបនេះ មើលកាន់តែយូរ កាន់តែស្អាត៕ប្រភព៖khmerload