កែសម្ផស្សថ្ងៃមុនមិនទាន់កាត់ថ្នេរផង ពេលនេះ រ៉ូស ឆ្លៀតទៅកែត្រង់ចំណុចនេះបន្ថែមទៀតហើយ

ភ្នំពេញ ៖ ជាការពិតណាស់ដែលកាលពីពេលកន្លងមក មហាជននិយមលេងបណ្តាញសង្គមហ្វេសប៊ុកប្រាកជាបានដឹងមកហើយ ពាក់ព័ន្ធនឹងតារាសម្តែង អាណារ៉ូស ដែលតែងតែត្រូវបានបុគ្គលមួយចំនួនបង្អាប់មុខមាត់របស់នាង បើទោះជានាងបានទៅវះកាត់កែច្រមុះ និង ចង្កាម្តងហើយកាលពីកន្លងទៅនោះ ។យ៉ាងណាមិញ កាលពីថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ ២០២១ កន្លងទៅទៀត អាណារ៉ូស បានសម្រេចចិត្តវះកាត់ខ្ទង់ច្រមុះជាលើកទី ២ ធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើល និង លើកឡើងថា កែកុនម្តងនេះ

អាណារ៉ូស ហាក់ស្អាតប្លែកជាងលើកមុនខ្លាំង ។ដោយឡែកទៀតសោត មកដល់ថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០២១ ពោលគឺក្រោយវះកាត់ខ្ទង់ច្រមុះបាន ៣ ថ្ងៃ ទាំងមិនទាន់កាត់ថ្នេរចេញផង អាណារ៉ូស បានរត់ទៅវះកាត់ត្របកភ្នែក ២ ជាន់ បន្ថែមទៀត ដើម្បីឱ្យកាន់តែស្រស់ស្អាត ។ ការវះកាត់ត្របកភ្នែកនេះដែរ អាណារ៉ូស មើលទៅហាក់លែងមានស្នាមខ្មៅរ៉ូង ជ្រួញលើកភ្នែក ដូចការបង្អាប់របស់អ្នកដទៃមុនៗទៀតហើយ ៕ប្រភព៖popular