ស្រលាញ់ខ្លាំងពេកអ្នកគាំទ្រម្នាក់នេះចំណាយលុយ ១៤ ម៉ឺនដុល្លារ រត់ទៅកែសម្ផស្សមុខរាប់ភ្លេចដើម្បីអោយដូច Jimin

ភ្នំពេញ ៖ ជាការពិតណាស់ដែលស្ទើរមិនគួរឱ្យជឿសោះ មានបុរសម្នាក់ឈ្មោះ Oli London ជាជនជាតិអង់គ្លេស អាយុ ៣១ ឆ្នាំ សុខចិត្តចំណាយលុយជាង ១៤០​ ០០០ ដុល្លារ ដើម្បីវះកាត់កែជាង ១៨ កន្លែងនៅលើផ្ទៃមុខ ព្រោះតែចង់មានសម្រស់ឱ្យដូចជាអាយដុលសំណព្វចិត្តរបស់ខ្លួនគឺ Jimin មកពីក្រុម BTS ។បុរសខាងលើបានឱ្យដឹងថា ខ្លួនបានចាប់ផ្តើមកែកុនផ្ទៃមុខតាំងពីឆ្នាំ ២០១៣ មកម្ល៉េះ នៅពេលដែលគេទើបផ្លាស់មករស់នៅកូរ៉េខាងត្បូង ព្រោះខ្លួនបានចូលចិត្តស្រឡាញ់ងប់ងល់នឹងវប្បធម៌សិល្បៈកូរ៉េ ជាពិសេសនោះគឺទម្រង់មុខ ក៏ដូចជាការតុបតែងខ្លួនរបស់ប្រជាជនកូរ៉េផ្ទាល់តែម្តង ។បុរសខាងលើបានបន្តទៀតថា ការវះកាត់ទាំងអស់របស់ខ្លួនរួមមាន

ការវះកាត់ច្រមុះ ៥ ដង ការវះកាត់លើកត្របកភ្នែក ការកែទម្រង់មុខ ដែលមានការវះកាត់ឆ្អឹងថ្ពាល់ និង ឆ្អឹងថ្គាម ព្រមទាំងកន្លែងផ្សេងៗទៀត ដែលធ្វើឱ្យវាមើលទៅស័ក្តិសមជាទម្រង់មុខកូរ៉េ ។ដោយឡែកទៀតសោត ចំណែកច្រមុះវិញ គឺបុរសនេះទម្លាយឱ្យដឹងថា នៅមិនទាន់ស្អាតត្រឹមត្រូវដូចកូរ៉េតែម្តងនោះទេ ដូចនេះលោកនៅតែត្រូវការការវះកាត់ជាបន្តទៀត ហើយសង្ឃឹមថាវានឹងបានដូចបំណងផងដែរ ។ដោយឡែក បុរសនេះបានអះអាងថា ខ្លួនជាជនជាតិកូរ៉េថែមទៀតផង ហើយចំណែកក្រុមគ្រួសាររបស់លោកវិញគ្មាននរណាម្នាក់គាំទ្រឱ្យលោកវះកាត់មុខមាត់

ក៏ដូចជាប្រើជីវិតរស់នៅដូចជនជាតិកូរ៉េនោះទេ ពោលគឺពួកគេមានការខឹងសម្បាតែម្តង ។យ៉ាងណាមិញ ចំពោះមុខមាត់របស់លោកខាងលើនេះ ពិតជាមានមហាជនជាច្រើនបានចេញមុខមករិះគន់មិនសំចៃដៃឡើយ ដោយពួកគេបានបង្ហាញការមិនពេញចិត្តរៀងៗខ្លួន តែ Oli បានតបទៅវិញបែបនេះថា លោកមិនបានរស់នៅដើម្បីផ្គាប់ចិត្តអ្នកដទៃនោះទេ ហើយលោកក៏មិនខ្វល់ពីគំនិតសម្តីរបស់គេដែរ គឺលោកគ្រាន់តែប្រើប្រាស់ជីវិតដ៏មានក្តីសុខរបស់ខ្លួនធម្មតាប៉ុណ្ណោះ ៕ប្រភព៖popular