សួស វីហ្សា រំលឹកអនុស្សាវរីយ៍ចាស់ៗជាមួយស្វាមីនៅទឹកដីបរទេសពេលទៅក្រេបទឹកឃ្មុំ ពិតជាផ្អែមល្ហែមណាស់

24

ភ្នំពេញ ៖ ជាការពិតណាស់ដែលមិនមែនតិចឆ្នាំនោះទេដែល សួស វីហ្សា និងលោក ថមមី បានស្រលាញ់គ្នា រហូតដល់តស៊ូជាមួយគ្នា និងកាន់ដៃគ្នាចូលរោងការយ៉ាងអធិកអធម នាពេលកន្លងមក។ជាក់ស្ដែងផងដែរនោះ ទោះបីជារៀបការនឹងគ្នា យូរពិតមែនក្តី ប៉ុន្តែប្តីប្រពន្ធតារាមួយដួងនេះ នៅតែរក្សាភាពស្និទ្ធស្នាល តាមរយៈបង្ហោះរូបភាពជាមួយគ្នា ដោយស្ទើរតែជាប្រចាំ ដែលធ្វើមហាជនសរសើរក្តីស្រលាញ់អ្នកទាំងពីរដែលមានចំពោះគ្នាទៅវិញទៅមកផងដែរ។

ដោយឡែក ថ្មីៗនេះ សួស វីស្សា បានបង្ហោះរូបភាពចាស់ៗ បង្ហាញពីអនុស្សាវរីយ៍ជាមួយនឹងលោក ថមមី កាលដែលអ្នកទាំងពីរបានទៅធ្វើដំណើរកម្សាន្តប្រទេសបារាំង យ៉ាងសប្បាយរីករាយខ្លាំង មើលតែទឹកមុខ និងកាយវិការក៏អាចដឹងដែរ ក្រៅពីនេះអ្នកនាងក៏បានសរសេរជាសារខ្លីមួយបន្ថែមថា៖
នឹកណាស់ នឹកគ្រាដែលកន្លងកាលអូននឹងបងសាសងគ្នាកណ្តាលថ្នល់ ដោយមិនខ្វល់ពីអ្នកណា កុំសួរថាថីបាននាំគ្នាមកឈរថតកណ្តាលថ្នល់អញ្ចឹង?

ខ្ញុំក៏មិនដឹងដែរ ព្រោះនៅនោះខ្ញុំឃេីញគេថតតែអញ្ចឹងខ្ញុំថតតាមគេដែរទេ បងប្អូនថាមេីល រូបនេះខ្ញុំថតនៅណា។ដោយឡែកទៀតសោត អ្នកគាំទ្រក៏បានសរសើរដល់សួស វីហ្សា និងថមមី ដែលតាំងពីរៀបការមក តែងតែបង្ហាញពីរូបភាពស្វីតជាមួយគ្នាជានិច្ច ដែលនេះអាចបង្ហាញពីសុភមង្គល និងសេខក្តីសុខក្នុងគ្រួសារតារាមួយគូនេះផងដែរ៕ប្រភព៖khmerload