មិនធម្មតា! បែកធ្លាយដំណឹងថា ផលិតកម្ម Galaxy Navatra កំពុងត្រៀមទិញរ៉ូបូតផលិតចម្រៀងស្វ័យប្រវត្តិពីបរទេសដែលតម្លៃខ្ទង់ ២០ មុឺនដុល្លារ

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ធ្លាប់តែចេញបទចម្រៀងថ្មីច្រើនហូរហែ ស្ទើរមិនលួសថ្ងៃ តែមួយរយៈចុងក្រោយនេះ ផលិតកម្មចម្រៀង Galaxy Navatra ហាក់បីដូចស្ងប់ស្ងាត់ មិនសូវចេញបទចម្រៀងថ្មីៗ ច្រើនខ្លាំងដូចពេលមុនៗឡើយ ដែលនេះ ធ្វើឲ្យមហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង។ដោយឡែកទៀតសោត ស្រាប់តែពេលនេះ បែកធ្លាយដំណឹង ផលិតកម្មចម្រៀងខាងលើ

នឹងត្រៀមទិញយករ៉ូបូតផលិតចម្រៀងខ្លួនឯង ក្នុងតម្លៃ២០ម៉ឺនដុល្លារ ពីប្រទេសអាឡឺម៉ង់ ដើម្បីមកជំនួសការងារខ្លះៗ ក្នុងផលិតកម្មផ្ទាល់តែម្តង។គួរបញ្ជាក់ផងដែរថា រ៉ូបូតនេះ ជាប្រភេទរ៉ូបូតដៃ ដែលជាទូទៅស្រាប់ហើយ ក្នុងប្រទេសជឿនលឿននិងអភិវឌ្ឍ ដូចជា ជប៉ុន អាមេរិក និងអាឡឺម៉ង់ជាដើម មិនតែប៉ុណ្ណោះ ប្រសិនបើ រ៉ូបូតនេះ

ប្រាកដជាបានកំពុងទិញនោះ អាចនិយាយបានថា នេះជាលើកទី១ ក្នុងកម្ពុជាហើយ ដែលមានផលិតកម្មចម្រៀង មានជំនួសរ៉ូបូត ក្នុងការផលិតចម្រៀង។ជាក់ស្ដែងតែយ៉ាងណាក្តី ប្រភពព័ត៌មាន Fresh News បញ្ជាក់ច្បាស់ៗថា ពុំអាចទទួលបាន ការបញ្ជាក់ឲ្យច្បាស់ពី អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ដូចជា លោក យឹម តាស្រង់ ជុំវិញការបែកធ្លាយដំណឹងនេះដែរ៕ប្រភព៖khmerload