បានឃើញរូបកាល ១០ ឆ្នាំមុនរបស់ មាន សូនីតា ទើបដឹងថា

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពី តារាសម្តែងស្រី មាន សូនីតា ដែលបងប្អូនខ្មែរមួយភាគធំ តែងស្គាល់រូបនាង ក្នុងនាមជា រាជ្ជនីក្រមា ដែលរូបនាង ក៏មានហាងផ្ទាល់ខ្លួន ដោយលក់គ្រឿងប្រើប្រាស់ មានដូចជា ខោអាវ ម៉ាស់ កាបូប ជាដើម ធ្វើចេញពីក្រមា មានច្រើនម៉ូត និងច្រើនពណ៌ផងដែរ។ជាក់ស្ដែងផងដែរនោះ មហាជនខ្មែរ ធ្លាប់សម្គាល់ឃើញហើយថា រូបនាងប្រឡូកក្នុងវិស័យសិល្បៈនេះ យូរឆ្នាំហើយ តែផ្ទុយទៅវិញ និយាយពីសម្រស់ តារាស្រី មាន សូនីតា

គ្មានប្រែប្រួលអ្វីឲ្យកត់សម្គាល់ឡើយ។ជាងនេះទៅទៀត ប្រសិនបើងាកទៅមើល រូបថតរបស់តារាស្រីរូបនេះ កាលពីជាង១០ឆ្នាំមុន ជឿជាក់ថា នរណាៗក៏សរសើរថា សាច់ចាំគ្រប់ៗគ្នាដែរ លើសពីនេះទៅទៀត ទោះមានជីវភាពធូរធាខ្លាំង មានហាងផ្ទាល់ខ្លួនច្រើនក្តី តែរូបនាង ហាក់មិនហោះលោត កែសម្រស់ដូចសុភាពនារីៗដទៃទៀតឡើយ ដោយរូបនាងនៅរក្សា ទម្រង់មុខធម្មជាតិរបស់ខ្លួន ឲ្យនៅដូចដើម៕ប្រភព៖khmerload