រងការរិះគន់ខ្លាំងរឿងថ្ងៃបណ្ណាការ អាជី ៥០០ លានរៀល ស្រាប់តែ អាមុី ចេញមុខប្រតិកម្មជំនួសបងស្រីដាក់ទៅអ្នករិះគន់វិញបែបនេះថា

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយថា ក្រោយបញ្ចេញតម្លៃ បណ្ណាការ ក្នុងថ្ងៃភ្ជាប់ពាក្យរបស់ អាជី ភ្លាម មហាជន ហាក់សម្តែងការពែបជ្រាយ ថាជាការអួតក្អេងក្អាង ក្នុងទឹកប្រាក់លុយសុទ្ធ ៥០០លានរៀល ខ្សែកពេជ្រ តម្លៃខ្ទង់៧ម៉ឺនដុល្លារ ព្រមទាំងផ្ទះមួយខ្នង តម្លៃកន្លះលានផងនោះ។ដោយឡែកទៀតសោត ប្រសិនបើក្រឡេកទៅមើល ប្អូនស្រី អាជី គឺ អាម៉ីវិញ គ្រាន់តែឃើញ ផ្ទុះការរិះគន់បងស្រីបង្កើតខ្លួនភ្លាម មិនទុកឲ្យនៅយូរឡើយ ស្រាប់តែ ប្រតិកម្មតប ដល់មហាជនវិញ យ៉ាងដូច្នេះថា

៖ខ្ញុំគិតថាថ្លៃទឹកដោះប៉ុណ្ណឹងវាសាកសមណាស់ ហើយក៏មិនច្រើនលើសលុបដល់ថ្នាក់អោយបុគ្គលខ្វះចំណេះដឹងខ្លះមកនិយាយវាយតម្លៃបងស្រីខ្ញុំដែរ (ច្រណែន?បានទើស?) ពួកខ្ញុំចេញពីគ្រួសារដែលមានជីវភាពសមរម្យ មានចំណេះដឹងបងស្រីខ្ញុំមានសមត្ថភាពខ្ពស់ដែលមិនអាចកាត់ថ្លៃបានគាត់អាចរកចំណូលបានលើសនិងរយពាន់ដង ទាំងស្អាតទាំងឆ្លាត មានសមត្ថភាព ចឹងបើតាំងខ្លួនថាមិនបានច្រណែនគេទេកុំទើស ព្រោះសមយ័នេះហើយរឿងគេទេលុយគេទេកុំឈឺចាប់ពេករៀនបើកចិត្តអោយទូលាយឃើញគេមានបានអបអរគេទៅវាបានបុណ្យ

កុំឈ្នានីសទើសច្រណែនគេពេកវាមិនបានប្រាក់ខែទេយូរទៅដូចបន្ទាបតម្លៃខ្លួនឯងដោយសារចរិកច្រណែនឈ្នានីសអ្នកដទៃមិនពេញចិត្តនូវសេខក្ដីសុខគេ ខឹងៗធ្វើមើលគេធ្លាប់ទៅធ្វើអីខ្លួនចឹងជូនទៅបុគ្គបរាជយ័ ទើសៗគ្មានស្គាល់ពាក្យថាជោគជយ័ឬក្ដីសុខទេ ពួកខ្ញុំមិនប្រកាន់និងបុគ្គលរោគចិត្តទេតែបែរជាអាណិតទៅវិញទេ ។ អរគុណ ដោយក្ដីគោរពពីនាងខ្ញុំ តេង ដាណា៕ប្រភព៖khmerload