សំណាង អេលីណា តុបតែងខ្លួនមួយឈុតនេះពិតជាស្រស់ស្អាតខ្លាំងដូចព្រះនាងក្នុងរឿងតុក្កតាតែម្ដង

ភ្នំពេញ ៖ ជាការពិតណាស់ដែលអាចនិយាយបានថា បវរកញ្ញាចក្រវាលកម្ពុជាកញ្ញា សំណាង អេលីណា បន្ទាប់ពីបានបញ្ចប់ការប្រឡង Miss Universe កាលពីឆ្នាំ២០១៩ រួចមក យើងឃើញថា ទីផ្សារការងាររបស់នាងក៏កាន់តែមមាញឹក និងទទួលបានការគាំទ្រច្រើនពីមហាជន តាមរយៈទេពកោសល្យ និងរូបសម្រស់ដ៏ស្រស់ស្អាតរបស់នាង។ជាមួយគ្នានេះដែរ នាពេលកន្លងមក បើងាកមកមើលពីការលេងស្ទីលតែងខ្លួនរបស់

អេលីណា នាងក៏មានភាពទាក់ទាញ លេចធ្លោគ្រប់ទម្រង់ មិនថាសម័យឬបុរាណនោះឡើយ។ជាក់ស្ដែងផងដែរនោះ តាមរយៈរូបភាពថ្មីៗដែលនាងទើបតែបានបង្ហោះទាំងប៉ុន្មានខាងក្រោមនេះ យើងឃើញថា ហ្វេនៗក៏នាំគ្នាសរសើរសឹងគ្រប់គ្នាផងដែរ ព្រោះមួយឈុតដែលនាងស្លៀកនេះ ពិតជាស្រស់ស្អាតដូចទេពអប្សរយ៉ាងដូច្នោះ។

ដោយនាងបានស្លៀកជាមួយឈុតពណ៌ផ្កាឈូកយ៉ាងស្រស់ អង្គុយលេងទឹកមុខញញឹមញញែមយ៉ាងមានមន្តស្នេហ៍ មើលទៅពិតជាស្រស់ស្អាតខ្លាំង សាកសមឈ្មោះជាបវរកញ្ញាតែម្ដង៕ប្រភព៖khmerload