ធ្លាប់តែរាល់ឆ្នាំរៀបចំកម្មវិធីធំដុំ តែឆ្នាំនេះ គង់ ចាន់ស្រីមុំ និងគ្រួសារបានត្រឹមតែរៀបចំនិមន្តសង្ឃឲ្យពរលក្ខណៈគ្រួសារ

ភ្នំពេញ ៖ ជាការពិតណាស់ដែល ប៉ុន្មានថ្ងៃនេះ ករណីឆ្លងជំងឺកូវីដ១៩ ហាក់ហក់ឡើងសាជាថ្មី ជាមួយគ្នានេះ កម្ពុជា រកឃើញអ្នកឆ្លង រៀងរាល់ថ្ងៃ ស្ទើរក្បែរខ្ទង់ពាន់ទៅហើយ ហេតុនេះហើយ ប្រជាជនជាច្រើន ចាប់ផ្តើមបង្កើនការប្រុងប្រយ័ត្នខ្លាំង ជាងសព្វដង។ជាក់ស្ដែងផងដែរ តារាស្រីរូបនេះ ក៏បានចូលរួមផងដែរ ជាតារាល្បីឈ្មោះ លេចវត្តមានស្ទើររាល់ថ្ងៃលើបណ្តាញសង្គម អ្នកនាង គង់ ចាន់ស្រីមុំ សុទ្ធចិត្តរៀបចំ សូត្រមន្តឲ្យពរជ័យ លក្ខណៈគ្រួសារ ក្នុងថ្ងៃកំណើតខ្លួន និងកូនស្រី ធ្វើឲ្យមហាជន កោតសរសើររូបនាងជាខ្លាំង​ បើទោះបីជា មានលទ្ធភាពធ្វើពិធីធំដំ គគ្រឹកគគ្រេងបានមែន តែរូបនាង រើសយកពិធីតូចតាច ដើម្បីរក្សាគម្លាតសុវត្ថិភាព ក្នុងសង្គម។

ដោយឡែកទៀតសោត រូបនាង បានបញ្ជាក់យ៉ាងដូច្នេះថា ៖
ថ្ងៃនេះជាថ្ងៃកំណេីតរបស់​ ម៉ាមី​ និង​ អូន​ ម៉ូម៉ូ​ (​គឹម​ សីហ៍មរកត​)​ អាយុ​ 3ឆ្នាំ​ នាងខ្ញុំនិងក្រុមគ្រួសារបានគោរពនិមន្តលោកបង ថុងរី រស់ដោយធម៍ គង់នៅវត្តព្រៃម្លូរ មកប្រោះព្រំ សិរីសួស្ដីក្នុងថ្ងៃខួបកំណើត​នាងខ្ញុំនិងកូនស្រី (គឹម​ សីហ៍មរកត​)​ ហៅ​ ម៉ូម៉ូ​ម៉ាក់ជូនពរកូន មានសុខភាពល្អ ឆ្លាត ស្អាត ពូកែ សុខចម្រើន​និងមានតែអ្នកស្រលាញ់​ ចូលចិត្តអូនគ្រប់ៗគ្នា សូមគោរពអរព្រះគុណ លោកកបង​ ថុងរី​ រស់ ដោយធម៏ បាននិមន្តមកពីចំងាយ​ អោយពរជ័យ​ មកកាន់ក្រុមគ្រួសារនាងខ្ញុំ Happy birthday៕ប្រភព៖khmerload