ថ្ងៃកំណើតកូនប្រុសពៅរបស់លោក ព្រាប សុវត្ថិ រៀបចំធ្វើឡើងបែបសាមញ្ញៗតែពេញដោយភាពកក់ក្ដៅ

ភ្នំពេញ ៖ ជាការពិតណាស់ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយពីកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ កំពុងជោគជ័យទាំងវិស័យចម្រៀង មុខជំនួញ ជាពិសេសគ្រួសារតែម្ដង។ ពិតណាស់ បើទោះបីតារារូបនេះរៀបការមកច្រើនឆ្នាំ តែទំនាក់ទំនងលោកនិងភរិយា នៅតែផ្អែមល្ហែម ហើយផ្ដល់ក្ដីស្រលាញ់ទៅគ្នាមិនចាញ់កាលពេលផ្ដើមស្នេហ៍ឡើយ។

លើសពីនេះទៅទៀត ពេលនេះលោក ព្រាប សុវត្ថិ ក៏មានកូនប្រុសបីនាក់ ហើយកូនប្រុសទាំងបីនាក់របស់តារារូបនេះសុទ្ធសឹងតែធំពេញកម្លោះគ្រប់គ្នាតែម្ដង។ដោយឡែកទៀតសោត កូនៗរបស់តារារូបនេះក៏បានដើរតាមកន្លងរបស់ឪពុក ចូលក្នុងវិស័យចម្រៀង កំពុងទទួលបានការគាំទ្រខ្លាំងពីមហាជន ជាពិសេសមិត្តៗយុវវ័យ។ជាក់ស្ដែង គេដឹងថាលោក ព្រាប សុវត្ថិ ជាមេគ្រួសារដែលស្រលាញ់ភរិយានិងកូនៗបំផុត។

ក្នុងនោះដែរ កាលពីម្សិលមិញនេះជាថ្ងៃខួបកំណើតកូនប្រុសពៅ លោកបានរៀបចំធ្វើឡើងយ៉ាងសាមញ្ញ មានត្រឹមសមាជិកគ្រួសារ តែមើលទៅពោរពេញដោយក្ដីសុខ និងស្នាមញញឹម។ជាមួយគ្នានេះដែរ ស្របពេលកំពូលតារារូបនេះបង្ហោះរូបជុំគ្រួសារ ក្នុងថ្ងៃកំណើតកូនប្រុសពៅ មានអ្នកលេងបណ្ដាញសង្គម និងហ្វេនជាច្រើនបានជូនពរ និងសរសើរពីជីវិតគ្រួសារតារារូបនេះគ្រប់គ្នា៕ប្រភព៖khmerload